website_news:2018260901

អាជីវកម្មផ្លូវភេទ ប្តូររូបភាពពីចំហរ មកលួចលាក់ ជ្រកក្រោម រូបភាពស្របច្បាប់ គឺកន្លែង ម៉ាស្សា

https://www.dap-news.com/ ByID:112 Posted on September Tue, 2018 16:04

ភ្នំពេញ ៖ លោក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន បានបញ្ជាក់ថា អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បានប្តូររូបភាព ពីចំហរមកជាការលួចលាក់ ជ្រកក្រោមរូបភាព ស្របច្បាប់ដូចជា ហាងម៉ាស្សា កោសជប់ ,ខារ៉ាអូខេ ,ហាងលក់កាហ្វេ ,ហាងអ៊ុតសក់ ,ផ្ទះសំណាក់ ,សណ្ឋាគារ ជាដើម។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរជាលជាតិ។

ក្នុងកម្មវិធី វគ្គបណ្តុះបណ្តាល ស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោក ប៉ុល ភិធេយ្យ បានថ្លែងថា ពាក់ព័ន្ធទៅនឹងស្ថានភាព បទល្មើស នៃការជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទស្ត្រី និងកុមារនៅកម្ពុជា បុរសស្ត្រីពេញវ័យមួយចំនួន ត្រូវបានគេនាំទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស ពិសេសប្រទេសថៃ មួយចំនួន ត្រូវបានគេលក់ឲ្យម្ចាស់ទូកនេសាទសមុទ្រ ស្ត្រីពេញវ័យមួយចំនួនទៀត ត្រូវបានគេលួងលោម បោកបញ្ឆោតយកទៅរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជនជាតិ ចិនផ្ទុយពីឆន្ទៈ។

លោក ប៉ុល ភិធេយ្យ មានប្រសាសន៍ថា “អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បានប្តូររូបភាពពី ចំហរ មកជាការលួចលាក់ ហើយជ្រកក្រោមរូបភាពស្របច្បាប់ដូចជា ហាងម៉ាស្សាកោសជប់ ខារ៉ាអូខេ ហាងលក់កាហ្វេ ហាងអ៊ុតសក់ ផ្ទះសំណាក់ និងសណ្ឋាគារ ហើយបាន ប្តូរពីទី ប្រជុំជនទៅតំបន់ជាយរាជធានីភ្នំពេញ និងខេត្តកណ្តាល រួមទាំងបណ្តាខេត្តជាប់ព្រំដែន ដែលមានជីវភាពរីកចម្រើន”។ លោកបន្ដថា ចំពោះស្ត្រីពេញវ័យមួយចំនួន ត្រូវបានមេខ្យល់នាំពីជនបទមកទីក្រុង ដើម្បីរក ការងារធ្វើ រួចលួងលោមយក ទៅជួញដូរនិងធ្វើអាជីវកម្មលើផ្លូវភេទ៕ ដោយ អេង ប៊ូឆេង

website_news/2018260901.txt · Last modified: 2018/09/26 13:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki