website_news:2018261103

ក្រុមអ្នកជួញដូរមនុស្ស ផ្តោតទៅលើអ្នកដែលភៀសខ្លួន ពីអំពើហិង្សា នៅមីយ៉ាន់ម៉ា

https://www.postkhmer.com/ AFP | Publication date 26 November 2018 | 12:28 ICT

ក្រុងបាហ្សារៈ មន្ត្រីបង់ក្លាដែស ព្រមានថា ខណៈតម្រូវការកាន់តែកើនឡើងខ្លាំងនៅក្នុងជំរំដ៏កខ្វក់ ដែលជាកន្លែងសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយលាននាក់ ដែលមិនមានការរីកចម្រើន ហើយជារឿយៗមានមនុស្សស្លាប់ ចំណែកឯបណ្តាញជួញដូរមនុស្ស បានចាប់ផ្តើមរើបឡើងវិញ។ ក្រុមអ្នករត់ពន្ធមនុស្ស កំពុងប្រើប្រាស់ទូកនេសាទរបស់ពួកគេ ដើម្បីដឹកមនុស្សដែលភៀសខ្លួនចេញពីអំពើហិង្សានៅមីយ៉ាន់ម៉ា ដោយយកថ្លៃតិចតួចពីពួកគេសម្រាប់ការធ្វើដំណើរប្រកបដោយគ្រោះថ្នាក់ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយបានសន្យាជូនទៅដល់កន្លែងតាំងលំនៅថ្មី។ ទូកដំបូង ដែលចាកចេញពីបង់ក្លាដែសទៅកាន់ម៉ាឡេស៊ីចាប់តាំងពីនៅចុងរដូវវស្សា ត្រូវចាប់បានដោយការអនុវត្ត ច្បាប់ ដែលព្រមានអ្នកដទៃទៀតថា នឹងប្រឈមមុខតាមច្បាប់ដូចគ្នា។

មេដឹកនាំសហគមន៍ជាច្រើននិងក្រុមការងារជួយសង្គ្រោះបាននិយាយថាមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាច្រើននៅក្នុងជំរំនៃក្រុងបាស្សារ មានអារម្មណ៍ថា ពួកគេមិនមានជម្រើសអ្វីផ្សេងក្រៅពីព្យាយាមរត់គេចខ្លួនចេញពីជំរំដើម្បីទៅរកការងារធ្វើនោះទេ។

កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជូនជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ាដែលរងទុក្ខបុកម្នេញទៅមីយ៉ាន់ម៉ាដោយសុវត្ថិភាពបានបរាជ័យ ដោយធ្វើឲ្យពួកគេស្ថិតនៅក្នុងស្ថានភាពមិនប្រាកដប្រជា និងជួបប្រទះការខ្វះស្បៀងអាហារនៅតាមជំរំដែលពួកគេត្រូវបានរារាំងមិនឲ្យចេញ ឬ ស្វែងរកការងារធ្វើ ដើម្បីជីវភាពរបស់ពួកគេប្រសើរឡើងនោះ៕

website_news/2018261103.txt · Last modified: 2018/11/26 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki