website_news:2018270201

នៅសល់២៥ថ្ងៃទៀតប៉ុណ្ណោះ ក្រុមការងាចម្រុះហត្ថពលកម្ម នឹងចុះត្រួតពិនិត្យតាមបណ្តាសហគ្រាស គ្រឹះស្ថាននានា ដែលកំពុងប្រើប្រាស់កម្លាំងពលករបរទេស

http://www.freshnewsasia.com/ 2018-02-26

(ភ្នំពេញ)៖ នៅសល់២៥ថ្ងៃទៀតប៉ុណ្ណោះ ក្រុមការងារចម្រុះហត្ថពលកម្មរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះត្រួតពិនិត្យតាមបណ្តាសហគ្រាស គ្រឹះស្ថាននានា ដែលកំពុងប្រើប្រាស់កម្លាំងពលករបរទេស។ នេះបើតាមជូនដំណឹងស្តីពី ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកុម្ភៈនេះ។

សេចក្តីជូនដំណឹងបានអំពាវនាវថា «សូមម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ការដ្ឋានសំណង់ កាស៊ីណូ ក្លឹបកំសាន្តនានា អាជីវកម្មរណប អាជីវកម្មតាមប្រព័ន្ធ Online អាជីវកម្មពេលរាត្រី អាជីវកម្មលើផ្ទៃទឹក ឫអាជីវកម្មផ្សេងៗទៀត និងជនបរទេសដែលមកវិនិយោគ ឫប្រកបមុខរបរណាមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រើប្រាស់ពលករបរទេស និងជនបរទេសដែលខកខាន មិនទាន់បានបំពេញកាតព្វកិច្ចធ្វើបណ្ណ-សៀវភៅការងារជនបរទេសឆ្នាំ២០១៧កន្លងមក ត្រូវរួសរាន់បំពេញបែបបទបង់អាករបណ្ណ-សៀវភៅការងារ ក្នុងរយៈពេល៣០ថ្ងៃ (ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ)»។

សូមរម្លឹកថា ក្រសួងមហាផ្ទៃ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានចេញប្រកាសរួមគ្នាថានឹងដាក់ទោសម្ចាស់ ឬនាយកសហគ្រាសណា ដែលទទួលយកពលករបរទេស ឲ្យធ្វើការដោយគ្មានបណ្ណ និងសៀវភៅការងារ៕

website_news/2018270201.txt · Last modified: 2018/02/27 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki