website_news:2018270203

ក្រសួងការងារថៃ បន្ថែមសូន្យធ្វើប័ត្រស៊ីជម្ពូ ចំនួនពីរកន្លែងទៀតនៅក្នុងទីក្រុងបាងកក

http://www.prakpheaktra.com/ February 27, 2018

កាលពីថ្ងៃច័ន្ទទី26 ខែកុម្ភៈ ឆ្នាំ2018 ម្សិលមិញនេះក្រសួងការងារថៃចេញលិខិតប្រកាសបន្ថែមទីតាំងសូន្យOneStopService ចំនួនពីរកន្លែងបន្ថែមទៀតដើម្បីជួយសម្រួលដល់បងប្អូនពលករខ្មែរ,ឡាវ,ភូមា ដែលត្រូវទៅ(ត) ប័ត្រស៊ីជម្ពូ និងវីសារពីរឆ្នាំ និងក្នុងសូន្យនីមួយៗ នៅក្នុងទីក្រុងបាងកក។ ចំពោះទីតាំងសូន្យ OneStopService ទាំងបួនកន្លែងនៅក្នុងទីក្រុងបាងកកប្រទេសថៃនោះរួមមាន៖

1.ស្ថិតក្នុងហាងទំនើបតាំងហួរសេង(តំបន់ធន់បុរី)

2.ស្ថិតនៅក្នុងហាងទំនើបបីកស៊ីផេតការសេម(តំបន់បាងខែរ)

3.ស្ថិតនៅក្នុងក្រសួងការងារថៃ (តំបន់ឌិនដែង)

4.ស្ថិតនៅក្នុងហាងទំនើបអាយធីខ្វែរ(តំបន់ឡាក់ស៊ី )

ដូច្នេះសូមបងប្អូនពលករខ្មែរទាំងអស់ប្រញាប់រួសរាន់ទៅធ្វើ(ត)ប័ត្រស៊ីជម្ពូ, ប្ដូរថៅកែ, ធ្វើវីសារនៅតាមសូន្យនីមួយៗអោយបានមុនពេលកំណត់។

website_news/2018270203.txt · Last modified: 2018/02/27 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki