website_news:2018270204

ជនជាតិរុស្ស៊ី មួយក្រុម មកធ្វើជាគ្រូបង្រៀន រួមភេទនៅថៃ ត្រូវសមត្ថកិច្ចបង្រ្កាប

https://www.dap-news.com/kh/ ថ្ងៃច័ន្ទ, ២៦ កុម្ភៈ ២០១៨ 22:10 ដោយ: ណៃ តុលា ID:030

បរទេស៖ ក្រុមជនជាតិរុស្ស៊ី ដែលចូលរួមនៅក្នុងការ ហ្វឹកហ្វឺន ដែលគេហៅថាវគ្គហ្វឹកហ្វឺន របៀបរួមភេទនោះ ត្រូវបានចាប់ខ្លួនដោយ អាជ្ញាធរនៅក្នុងទីក្រុង រមណីយដ្ឋានដ៏ល្បីល្បាញមួយរបស់ថៃ។ យោងតាមសារព័ត៌មាន Sputnik ចេញនៅយប់ថ្ងៃទី២៦ ខែកុម្ភៈ បានឲ្យដឹងថា បណ្តាញទូរទស្សន៍ជាតិថៃបានផ្សាយវីដេអូ មួយដែលបង្ហាញពីមន្រ្តីប៉ូលីសបាន ធ្វើបង្រ្កាបនៅក្នុងការជួបជុំគ្នា មួយដែលរៀបចំដោយ អ្នកគ្រូបង្រៀនផ្លូវភេទ តាមជំនាញខ្លួនឯង ចំនួន ១០នាក់ ក្នុងសណ្ឋាគារ Ibis នៅផាតាយ៉ា។ ជនជាតិរុស្ស៊ីទាំងនោះ ត្រូវបានគេចោទប្រកាន់ពីបទចូលប្រទេស និងស្នាក់នៅទីនោះដោយខុសច្បាប់ បន្ទាប់ពីការផុតកំណត់ទិដ្ឋាការ ក៏ដូចជាធ្វើការនៅក្នុងប្រទេសថៃដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ បន្ទាប់ពីបានសម្ភាសអ្នកចូលរួមក្នុងព្រឹត្តិការណ៍នោះ ប៉ូលិសបានដឹងថា អ្នកហ្វឹកហាត់ ឬសិស្សរុស្ស៊ីចំនួន ៤៣នាក់បានបង់ប្រាក់ ២០.០០០បាត (ប្រហែល ៦៣៨ដុល្លារ) សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលប្រាំថ្ងៃ។ អ្នកដែលត្រូវបានឃាត់ខ្លួន “គ្រូបង្ហាត់ផ្លូវភេទទាំងនោះ” ពេលនេះកំពុងប្រឈមនឹងការកាត់ក្តី និងការនិរទេសចេញវិញពីប្រទេសថៃ។ នេះបើតាមអ្នកការទូតរុស្ស៊ី បានប្រាប់សារព័ត៌មាន Sputnik ៕

website_news/2018270204.txt · Last modified: 2018/02/27 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki