website_news:2018270205

សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការការិយាល័យបញ្ជាក់អត្តសញ្ញាណ នៅខេត្តសុងក្លា

https://www.facebook.com/ Royal Embassy of Cambodia in Bangkok ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០១៨

សេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការការិយាល័យបញ្ជាក់អត្តសញ្ញាណ នៅខេត្តសុងក្លា នឹងផ្អាកដំណើរការ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះតទៅ ហើយក្រុមការងារចល័តអន្តរក្រសួងនឹងប្តូរទីតាំងសម្រាប់ការបញ្ជាក់អត្តសញ្ញាណ និងប្រមូលទិន្នន័យ មកខេត្តប៉ាធុមថានី ដែលមានអាស័យដ្ឋាន នៅផ្សារ ZeerRangsit ជាន់ទី៤, លេខ៩៩ ភូមិ៨ ផ្លូវផាហ៊ុនយ៉ូធិន ឃុំគូគត ស្រុកឡាំលូកកា ខេត្តប៉ាធុមថានី ។

សម្រាប់ការិយាល័យ បញ្ជាក់អត្តសញ្ញាណ និងប្រមូលទិន្នន័យ នៅខេត្តប៉ាធុមថានី នឹងចាប់ ផ្តើមដំណើរការចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នេះតទៅ។ ករណីបងប្អូនពលករមានចង្ងល់ពាក់ពន្ធ័ នឹងបញ្ហានេះ សូមបងប្អូនពលករទាក់ទងមកលេខទូរសព្ទ័ ០៨២ ៤២ ២០ ០១១, ០៨២ ៤២ ២០ ០៧៧ និង ០៨២ ៤២ ២០ ០៤៤ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន។

website_news/2018270205.txt · Last modified: 2018/02/27 15:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki