website_news:2018270206

សេចក្តីជូនដំណឹងឈប់សម្រាកក្នុងពិធីបុណ្យមាឃបូជា ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨

https://www.facebook.com/ Royal Embassy of Cambodia in Bangkok ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០១៨

គណៈកម្មការផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យបានជ្រាបថា ក្រុមការងារបើកផ្តល់លិខិតឆ្លងដែន(PP)/លិខិតធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) នៃលេខាធិការដ្ឋានអចិន្រ្តៃយ៍ប្រចាំស្ថានទូតកម្ពុជានៅទីក្រុងបាងកក និងក្រុមការងារអន្តរក្រសួងចល័តនៅទីក្រុងបាងកក និងខេត្តរ៉ាក់យ៉ង នឹងឈប់សម្រាកចំនួន ០១ថ្ងៃ នៅក្នុងពិធីបុណ្យមាឃបូជា គឺនៅថ្ងៃទី១៥ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ។ ករណីបងប្អូនពលករមានចង្ងល់ពាក់ពន្ធ័ នឹងបញ្ហានេះ សូមបងប្អូនពលករទាក់ទងមកលេខទូរសព្ទ័ ០៨២ ៤២ ២០ ០១១, ០៨២ ៤២ ២០ ០៧៧ និង ០៨២ ៤២ ២០ ០៤៤ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជាពិសេសបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ជ្រាបជាព័ត៌មាន។

website_news/2018270206.txt · Last modified: 2018/02/27 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki