website_news:2018270303

ថៃបញ្ជូនសពពលករខ្មែរ២នាក់ប្រគល់ឲ្យសាច់ញាតិ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ម៉ោង ០៩:១៧ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ សពពលករខ្មែរ២នាក់ ក្រោយស្លាប់ដោយគ្រោះថ្នាក់ចរាចរនៅខេត្តប៉ាធុមថានី និងដេកស្លាប់សង្ស័យខ្យល់.គនៅខេត្តឈុនបូរី ត្រូវបានភាគីថៃបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅល្ងាច និងយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ។ ករណីរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែមីនា ខណៈជនរងគ្រោះចេញធ្វើការជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ ហើយបានស្លាប់នៅមន្ទីរពេទ្យក្នុងខេត្តកើតហេតុ ។ ជនរងគ្រោះឈ្មោះ ទូច សង្វាវង្ស ភេទប្រុស អាយុ៣៤ឆ្នាំ ជាកម្មករលើកដាក់ទំនិញឲ្យជនជាតិថៃ និងមានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ដោយឡែកករណីដេកស្លាប់សង្ស័យខ្យល់.គបានកើតឡើងនៅខេត្តឈុនបូរី កាលពីព្រឹកថ្ងៃទី២៦ ខែមីនា នេះ ខណៈមិនឃើញក្រោកទៅធ្វើការដូចសព្វមួយដង ពេលនាំគ្នាទៅដាស់ទើបដឹងថាស្លាប់ ។ ជនរងគ្រោះឈ្មោះ ជេន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រ និងមានទីលំនៅភូមិត្រពាំងជ្រៃឃុំឈើខ្មៅស្រុកកោះធំ ខេត្តកណ្ដាល ។ សពករណីគ្រោះថ្នាក់ចរាចរ ត្រូវបានគេយកទៅធ្វើបុណ្យនៅវត្តសូរិយារាមហៅវត្តថ្មី ក្នុងក្រុងប៉ោយប៉ែត ចំណែកសពដេកស្លាប់សង្ស័យខ្យល់.គ ត្រូវបានសាច់ញាតិជួលរថយន្តដឹកទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

website_news/2018270303.txt · Last modified: 2018/03/27 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki