website_news:2018270402

លោក ឡុង ឌីម៉ង់៖ ប្រទេសភាគច្រើន បញ្ជូនពលករទៅកូរ៉េ តម្រូវឲ្យតម្កល់ប្រាក់កក់ ៥ពាន់ដុល្លារ តែកម្ពុជា មិនជ្រើសវិធានការនេះទេ

https://www.dap-news.com/kh/ សុក្រ, ២៧ មេសា ២០១៨ 08:25 ដោយ: ស៊ាន កុសល ID:119

ភ្នំពេញ៖ ឯកអគ្គរាជទូកកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានអះអាងថា បណ្តាប្រទេសភាគច្រើន ដែលបានបញ្ជូនពលករ មកធ្វើការនៅប្រទេសកូរ៉េ គឺភាគច្រើន តម្រូវឲ្យតម្កល់ប្រាក់កក់ ៥០០០ដុល្លារ ប៉ុន្តែសម្រាប់កម្ពុជាវិញ គឺមិនជ្រើសរើសយក វិធានការណ៍នេះទេ។ ការអះអាងរបស់លោក ឡុង ឌីម៉ង់ បែបនេះគឺធ្វើឡើង ខណៈដែលបណ្តាទូត នៃប្រទេសបញ្ជូនពលករ មកកូរ៉េបានជួបប្រជុំគ្នា ជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីដកស្រង់ពិសោធន៍ ពីគ្នាទៅវិញទៅមក ក្នុងការងារគ្រប់គ្រងពលករ ដោះស្រាយបញ្ហា ប្រឈមនានា របស់ពលករ ធ្វើឲ្យលក្ខ័ណ្ឌការងារ ក៏ដូចជាការរស់នៅរបស់បងប្អូនព លករឲ្យមានការគាំពារ យ៉ាងគត់មត់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨។ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “ចំនុចមួយដែលខ្ញុំចាប់អារម្មណ៍ ពាក់ព័ន្ធនឹងវិធានការណ៍ កាត់បន្ថយពលករខុសច្បាប់នៅកូរ៉េ ប្រទេសភាគច្រើនគេ ឲ្យពលករតំកល់ប្រាក់កក់ ដល់ទៅ៥០០០$ មុននឹងចេញទៅកូរ៉េ រីឯកម្ពុជាវិញ យើងអត់ជ្រើសរើស វិធានការណ៍បែបនេះទេ យើងមានការបណ្តុះបណ្តាល បន្ថែមពេលបងប្អូន ចប់អាណត្តិ ហើយតម្រង់ទិស ទៅចូលទីផ្សារការងារ ដែលបងប្អូនមានជំនាញ ស្រាប់ហើយមាន ប្រាក់ខែខ្ពស់ទៀត”៕

website_news/2018270402.txt · Last modified: 2018/04/27 16:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki