website_news:2018270406

តុលាការឃុំខ្លួនស្ត្រីថៅកែហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទពីរនាក់

http://www.rasmeinews.com/ April 27, 2018, 3:05 PM

ដោយៈសរិទ្ធ/ភ្នំពេញៈស្ត្រីជនជាតិវៀតណាម២នាក់ជាថៅកែហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទត្រូវចៅក្រមស៊ើបសូរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះក្រោមការចោទប្រកាន់ពីបទសញ្ចរកម្ម ។ ស្ត្រី២នាក់នេះឈ្មោះ ង្វ្រៀង ធីអ៊ុក អាយុ៥៨ឆ្នាំ និងឈ្មោះ ង្វៀង ធីមាំង អាយុ២៨ឆ្នាំត្រូវនគបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធ ករណីបើកហាងម៉ាស្សាផ្តល់សេវា រួមភេទដោយខុសច្បាប់។

គួររំលឹកថា ជនសង្ស័យទាំង ២នាក់ខាងលើត្រូវបាន កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចហាងម៉ាស្សាមួយកន្លែង នៅផ្ទះលេខ៧២ E0 ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។នៅពេលចុះបង្ក្រាបសមត្ថកិច្ចបាន ជួយសង្គ្រោះជនរងគ្រោះ ជាក្មេងស្រីៗ ជនជាតិវៀតណាម ចំនួន ០២នាក់ និងដកបានស្រោមអនាម័យជាច្រើន មានទាំងប្រើរួច និងមិនទាន់ប្រើមួយចំនួនធំ៕S/

website_news/2018270406.txt · Last modified: 2018/04/27 16:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki