website_news:2018270802

ពលករខ្មែរ៣នាក់ បានរងរបួស ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថៃ

http://www.arey-news.com/archiv (ថ្ងៃទី 27 August 2018 ម៉ោង 8:02 am)

ថៃ៖ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ពលករខ្មែរ៣នាក់ បានរងរបួស ក្រោយពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ស្រុកបាងខ្លាវ ប្រទេសថៃ ត្រង់ចំណុចផ្លូវជាតិ៣០៤-មហាសាខាម ស្ថិតនៅក្នុងភូមិ៥ ឃុំថាថងឡាំងវ ស្រុកបាងខ្លាវ ខេត្តឆាក់ឈើងសៅ។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត Mazda bt-50 pro ពីរបាំងមួយគ្រឿង បើកបុកដើមឈើក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យពលករខ្មែរចំនួន០៣នាក់ រងរបួសធ្ងន់ និងតៃកុងជនជាតិថៃម្នាក់ស្លាប់ នៅកន្លែងកើតហេតុ។ ពលករខ្មែររងគ្រោះទាំង៣នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបាងខ្លាវខេត្តឆាក់ឈើងសៅ៕

website_news/2018270802.txt · Last modified: 2018/08/27 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki