website_news:2018270804

អាមេរិក ស្នើកម្ពុជាចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ដែលកំពុងជ្រកកោននៅកម្ពុជា

http://kleykley.sabay.com.kh/article/ សុក្រ, ២៤ សីហា ២០១៨ ១៧:០៦

សហរដ្ឋអាមេរិកបានស្នើសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្វែងរកចាប់ខ្លួនជនជាតិអាមេរិកាំងម្នាក់ ដែលបានរត់ពីសហរដ្ឋអាមេរិកមកជ្រកកោននៅប្រទេសកម្ពុជា ពាក់ព័ន្ធករណីរំលោភផ្លូវភេទលើកុមារជាបន្តបន្ទាប់។ ជនជាតិអាមេរិកកាំងដែលរកមកជ្រកកោននៅកម្ពុជានោះ មានឈ្មោះ William David BRENNER។

យោងតាមលិខិតរបស់ការិយាល័យសន្តិសុខភូមិភាគ (RSO) របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ផ្ញើជូនសម្តេច ស ខេង កាលពីថ្ងៃទី២៣ ខែសីហា ដែល [ខ្លីៗ] ទើបតែទទួល បាន នៅ ថ្ងៃទី២៤ ខែសីហានេះ បានឲ្យដឹងថា ការិយាល័យសន្តិសុខភូមិភាគ បានទទួលព័ត៌មានថា ពលរដ្ឋអាមេរិកាំងឈ្មោះ William David BRENNER មានដីកាចាប់ខ្លួនដែលមានសុពលភាព ពាក់ព័ន្ធបទរំលោភបំពានផ្លូវភេទជាបន្តបន្ទាប់ទៅលើកុមារ។ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលសុពលភាពលិខិតឆ្លងដែនរបស់ជនល្មើស។ ហើយជនល្មើសកំពុងតែរស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដោយសារជនល្មើស គ្មានឯកសារធ្វើដំណើរដែលមានសុពលភាព វាស្តែងឲ្យឃើញថា ឈ្មោះ William David BRENNER កំពុងតែរំលោភទៅលើច្បាប់អន្តោប្រវេសន៍របស់ប្រទេសកម្ពុជា។

ការិយាល័យសន្តិសុខភូមិភាគស្នើសុំឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជួយស្វែងរក និងឃាត់ខ្លួនជនល្មើស ដោយផ្អែកលើច្បាប់របស់ប្រទេសកម្ពុជា។ ប្រសិនបើជនល្មើសបង្ហាញមុខនៅស្ថានទូត ការិយាល័យសន្តិសុខភូមិភាគនឹងជូនដំណឹងទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អំពីវត្តមានជនល្មើសឈ្មោះ William David BRENNER។ ការិយាល័យសន្តិសុខភូមិភាគ បាននឹងកំពុងធ្វើការជាមួយនឹងស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ជូនខ្លួនជនល្មើសត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីធ្វើការកាត់ទោស៕ អត្ថបទ៖ សោភា

website_news/2018270804.txt · Last modified: 2018/08/27 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki