website_news:2018271102

ថៃដោះលែងជនជាតិកម្ពុជាម្នាក់ពីពន្ធនាគារឱ្យត្រឡប់មកកម្ពុជាវិញ

http://www.rasmeinews.com/ November 27, 2018, 11:28 AM

ដោយបាយ័ន/ ឧត្តរមានជ័យៈអាជ្ញាធរប្រទេសថៃបានបញ្ជូនពលរដ្ឋកម្ពុជាម្នាក់ឱ្យត្រឡប់មកកាន់ស្រុកកំណើតវិញបន្ទាប់ពីភាគីថៃ បានធ្វើការដោះលែងឱ្យមានសេរីភាពពីពន្ធនាគារដោយជននោះបានឆ្លងដែនទៅកាប់ឈើគ្រញូងដោយខុសច្បាប់នៅក្នុងទឹកដីថៃកន្លងមក។ ពិធីប្រគល់និងទទួលនេះបានធ្វើឡើងតាមច្រកអន្តរជាតិជាំស្រងាំក្នុងទឹកដីស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបាននិយាយថាពលរដ្ឋកម្ពុជាដែលត្រូវបានភាគីថៃបញ្ជូនមកស្រុកកំនើតវិញនោះគឺមានឈ្មោះ វ៉ន ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំ ព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ សមត្ថកិច្ចបានបន្តថា ជនខាងលើត្រូវបានអាជ្ញារថៃចាប់ខ្លួនកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨កន្លងទៅ។ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ដោយចូលតាមច្រកភូមិសាស្ត្រអូរ៥០ ភ្នំដងរែក ស្រុកអន្លង់វែង ជាប់នឹងខេត្តអ៊ូប៊ុន ប្រទេសថៃ។បន្ទាប់ពីចាប់ខ្លួនជនឈ្មោះ រ៉ន ពេជ្រ ត្រូវបានភាគីថៃយកទៅដាក់ពន្ធនាគារចាប់តាំងពីថ្ងៃនោះមករហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទើបត្រូវបានដោះលែងឱ្យមានសេរីភាព ហើយបញ្ជូនមកកកាន់ស្រុកកំណើតវិញ។ បន្ទាប់ពីទទួលពីភាគីថៃរួចមកភាគីកម្ពុជាបានធ្វើការអប់រំណែនាំមិនឱ្យឆ្លងដែនដោយខុសច្បាប់បែបនេះទៀតទេ រួចឱ្យវិលត្រឡប់ទៅកាន់លំនៅស្ថានដើម្បីជួបជុំក្រុមគ្រួសារវិញ៕S/

website_news/2018271102.txt · Last modified: 2018/11/27 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki