website_news:2018271202

កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខព្រំដែន រវាងខេត្តព្រះសីហនុ កំពត កែប (កម្ពុជា) ជាមួយមន្ទីរនគរបាលខេត្តគៀនយ៉ាង(វៀតណាម)

http://cambodiapolice.com/policekh/ 9:50 am 27 ធ្នូ 2018

ខេត្តកែប៖ ថ្ងៃពុធ ០៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ត ចំនួន9រូប ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ការការពាររក្សាសន្តិសុខព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពត កែប (កម្ពុជា) ជាមួយមន្ទីរនគរបាលខេត្តគៀនយ៉ាង (វៀតណាម) ឆ្នាំ២០១៨ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

កិច្ចប្រជុំបានស្តាប់របាយការណ៍លើកឡើងរបស់ស្នងការដ្ឋាននគរបាលនីមួយៗ ដែលមានព្រំដែនគោក និងព្រំដែនទឹកជាប់ជាមួយខេត្តគៀនយ៉ាង ប្រទេសវៀតណាម របាយការណ៍ខាងលើ បានផ្តោតសំខាន់ទៅលើ កិច្ចប្រតិបត្តិការ ការការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសព្រទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ។ ទន្ទឹមនោះស្នងការនគរបាលខេត្តទាំងបួន ក៏ដូចជាប្រទេសទាំងពីរ បានប្តេជ្ញាបន្តរឹតចំណងមិត្តភាពអោយកាន់តែមានភាពស្អិតរមួតបន្ថែមទៀត ដើម្បីសុខសន្តិភាពប្រទេសជាតិយើងទាំងសងខាងផងដែរ ៕

website_news/2018271202.txt · Last modified: 2018/12/27 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki