website_news:2018271206

វៀតណាម បញ្ជូនពលករទៅក្រៅប្រទេសប្រមាណ ១៤ម៉ឺននាក់ ក្នុងឆ្នាំ២០១៨

http://kleykley.sabay.com.kh/ ថ្ងៃទី ២៦ ធ្នូ ២០១៨ ម៉ោង 16:20

វៀតណាម បានបញ្ជូនពលករសរុបប្រមាណ ១៤ម៉ឺននាក់ ទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០១៨នេះ ដោយកើនឡើង ៧% បើប្រៀបធៀបនឹងឆ្នាំមុន ហើយក៏ជាឆ្នាំទី៥ ដែលវៀតណាមដែលវៀតណាម បញ្ជូនទៅពលករទៅបរទេស លើសពី ១០ម៉ឺននាក់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់វិបសាយវៀតណាម VN EPRESS នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយដកស្រង់ចេញពីរបាយការណ៍របស់ក្រសួងការងារវៀតណាម។

ជប៉ុន គឺជាទីផ្សារការងារធំបំផុតដែលពលករវៀតណាមជាង ៦៧ ០០០នាក់ ទៅធ្វើការនៅទីនោះ។ បន្ទាប់មកតៃវ៉ាន់ ជាង៦៥០០០នាក់ និងទី៣ គឺកូរ៉េខាងត្បូង ជាង ៦ពាន់នាក់។ ក្រៅពីនោះរួមមាន អារ៉ាប៊ីសាអ៊ូឌីត រ៉ូម៉ានី ម៉ាឡេស៊ី និងគូវែត។ ការកើនឡើងនូវចំនួនពលករចេញទៅក្រៅប្រទេសនេះ ធ្វើឱ្យវៀតណាម ស្ថិតក្នុងចំណោមប្រទេសទាំង១០ ដែលទទួលបានប្រាក់ពីពលករវៀតណាមនៅក្រៅប្រទេស គឺ ១៣,៨ពាន់លានដុល្លារ។

បើតាមអង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាមប្រហែល ១០ម៉ឺននាក់ បានចាកចេញពីប្រទេសជារៀងរាល់ឆ្នាំ ដើម្បីទៅរស់នៅក្នុងប្រទេសដែលមានការអភិវឌ្ឍជាងវៀតណាម៕ ប្រភព៖ Vietnam Express ប្រែសម្រួល៖ សំភី

website_news/2018271206.txt · Last modified: 2018/12/27 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki