website_news:2018280203

អាជ្ញាធរថៃបញ្ជូនសពពលករខែ្មរពីរនាក់មកស្រុកកំណើតវិញតាមច្រកដូង

http://www.rasmeinews.com/ February 27, 2018, 8:23 PM

(បាត់ដំបង)៖សមត្ថកិច្ចច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៨បានទទួលសពពលករខែ្មរពីរនាក់ដែលចូលទៅធ្វើការដោយខុសច្បាប់ពីអាជ្ញាធរថៃដឹកយកមកប្រគល់ជូនអាជ្ញាធរខែ្មរវិញសម្រាប់ប្រគល់សាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើត។ លោកមុយ សាលិតមេប៉េអឹមមូលដ្ឋានស្រុកកំរៀងបានឳ្យដឹងថាសពពលករខែ្មរទាំងពីរនាក់មានឈ្មោះប្រាក់ ប៊ុនធឿនភេទប្រុសអាយុ៣១ឆ្នាំស្លាប់នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៨នៅមន្ទីពេទ្យបាងណា ខេត្តឈុនបូរីប្រទេសថៃ។

មូលហេតុស្លាប់ជំងឺខ្លាញ់រុំបេះដូងនៅភូមិស្វាយជ្រុំឃុំអូដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងនិងឈ្មោះសាត កៃលឿងភេទប្រុសអាយុ៣២ឆ្នាំ។ មូលហេតុស្លាប់ដោយចង ក សម្លាប់ខ្លួនឯងនៅខេត្ត រៈយ៉ងប្រទេសថៃ នៅភូមិស្វាយឃុំព្រាល ស្រុកកញ្ជ្រាច ខេត្តព្រៃវែង។ សពទាំងពីរនាក់នេះអាជ្ញាធរខែ្មរបានប្រគល់ជូនក្រុមគ្រួសារដឹកយកធ្វើបុណ្យតាមប្រពៃណីខ្មែរនៅឯស្រុកកំណើត៕S/ដោយៈគ្រញូង

website_news/2018280203.txt · Last modified: 2018/02/28 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki