website_news:2018280204

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរ៦នាក់មកកម្ពុជាវិញតាមច្រកអន្តរជាតិជាំ

http://www.rasmeinews.com/ February 27, 2018, 8:49 PM

(ឧត្តរមានជ័យ)៖អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន៦នាក់មកកម្ពុជាវិញតាមច្រកអន្តរជាតិជាំ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០១៨ ដែលថៃចាប់ខ្លួនពីបទកាប់ឈើក្រញូងក្នុងដីថៃ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ការដែល ចូលកាប់ឈើឆ្លងព្រំដែនតាមចំណុចភូមិអូរស្វាយ ស្រុកត្រពាំងប្រាសាទ ហើយបានជាប់គុកនៅខេត្តស៊ីសៈកេតប្រទេសថៃ អស់ជាច្រើនខែ។

សមត្ថកិច្ចបានឱ្យដឹងថាពលរដ្ឋខ្មែរនោះរួមមាន១-ឈ្មោះ ភន ភារុន ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។២-ឈ្មោះ វន វិន ភេទប្រុស អាយុ ១៤ ឆ្នាំ រស់នៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។៣-ឈ្មោះ ហៅ សល់ ភេទប្រុស អាយុ១៤ ឆ្នាំ រស់នៅភូមិថ្នល់ ឃុំទទួលភ្លើស ស្រុក- ខេត្តកំពង់ធំ ។ ៤-ឈ្មោះ សៀង ទី ភេទប្រុស អាយុ៣៣ ឆ្នាំ រស់នៅភូមិស្រះរំដេង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ់ ខេត្តពោធិសាត់។៥-ឈ្មោះ ហ៊ាង ភាព ភេទប្រុស អាយុ៣៣ ឆ្នាំ ភូមិព្រៃក្រទួត ឃុំតាលក ស្រុកបាកាន ខេត្តពោធិសាត់ ។៦-ឈ្មោះ សេង គិន ប្រុស៣០ ឆ្នាំ រស់នៅភូមិស្ទឹង ឃុំលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ៕S/ ដោយ៖សហការី

website_news/2018280204.txt · Last modified: 2018/02/28 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki