website_news:2018280208

ព័ត៌មានរសើប ! ក្រុមស្ត្រីនៅក្នុង ប្រទេសស៊ីរី ត្រូវបានក្រុមអ្នកនាំជំនួយ ធ្វើការជួញដូរផ្លូវភេទ

https://www.dap-news.com/kh/ ថ្ងៃពុធ, ២៨ កុម្ភៈ ២០១៨ 08:34 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:012

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ថា តាមការសិក្សារបស់ BBC បានរកឃើញថា ក្រុមស្ត្រីនៅក្នុងប្រទេសស៊ីរី ត្រូវបានគេលក់ ឲ្យបម្រើផ្លូវភេទ ដោយក្រុម បុរសៗដែលជាអ្នក នាំជំនួយ ជួសមុខឲ្យ UN និងក្រុមមនុស្សធម៌អន្តរជាតិទាំងឡាយ ។ ក្រុមបុគ្គលិកនាំជំនួយបាននិយាយថា ក្រុមបុរសៗ នឹងធ្វើពាណិជ្ជកម្មលើស្បៀងអាហារ និង ជំនួសមកវិញជាការ បម្រើផ្លូវភេទ ។ ទោះបីជាមានការព្រមានអំពីរឿង អាស្រូវផ្លូវភេទ៣ឆ្នាំកន្លងមកនេះ របាយការណ៍ថ្មីមួយ បានបង្ហាញថានៅតែមាន សកម្មភាពនេះកើតឡើងដដែល នៅក្នុងប្រទេសស្ថិតនៅ ភាគខាងត្បូងមួយនេះ ។ ក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិ និងបណ្តាអ្នកមនុស្សធម៌បាននិយាយថា ពួកគេ បានទទួលលទ្ធផលសូន្យ នៃការជួញដូរ ហើយមិនទទួលស្គាល់រាល់ករណី នៃការកើតឡើងរឿងអាស្រូវ ដោយក្រុមអង្គការ ដៃគូនៅក្នុង តំបន់ឡើយ ៕

website_news/2018280208.txt · Last modified: 2018/02/28 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki