website_news:2018280303

រាជរដ្ឋាភិបាលថៃ,ប្រកាសមិនយកតំម្លៃសេវាកម្មចេញចូលពលករខ្មែរ,ឡាវ,ភូមា,នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ

http://www.pheaktraprak.com March 27, 2018

ដំណឹងល្អរាជរដ្ឋាភិបាលថៃ ប្រកាសអនុញ្ញាតអោយពលករ ខ្មែរ,ឡាវ,ភូមា អាចធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតរបស់ខ្លួននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមិនអស់ថ្លៃសេវាកម្មចេញចូល។ នៅព្រឹកថ្ងៃអង្គារ ទី27 ខែមីនា ឆ្នាំ2018 នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ បានសម្រេចយល់ស្របអនុម័តអនុញ្ញាតអោយពលករបរទេសសញ្ជាតិខ្មែរ,ឡាវ,ភូមាដែលកំពុងធ្វើការរស់នៅក្នុង អាចវិលត្រលប់ធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន ដោយមិនអស់ថ្លៃសេវាកម្មចេញចូលទាំងប័ត្រស៊ីជម្ពូ និងលិខិតឆ្លងដែនធ្វើការ នៅតាមច្រកចេញចូលនានា។

ពលករត្រូវទៅស្នើសុំលិខិតសម្រាប់ចេញទៅផ្ទះនៅមន្ទីរការងារខេត្តដែលខ្លួនធ្វើការ ចំពោះអ្នកដែលមានឯកសារគ្រប់គ្រាន់ត្រូវទៅស្នើសុំវីសារទៅផ្ទះនៅការិយាល័យប៉ូលីសអន្តោប្រវេសន៍ក្នុងខេត្តដែលកំពុងធ្វើការ ឫនៅច្រកព្រំដែន ដោយការអនុញ្ញាតនេះនឹងចាប់ផ្ដើមដំណើរអនុញ្ញាតចាប់តាំងថ្ងៃពុធ ទី05 ខែមេសា ឆ្នាំ2018 ហើយត្រូវវិលត្រលប់ចូលមកប្រទេសថៃវិញនៅថ្ងៃច័ន្ទទី30 ខែមេសា ឆ្នាំ2018 ជាកំហិត បើមិនដូច្នេះទេនឹងត្រូវចាប់ដំណើរការតាមនិរិវិធីច្បាប់។

ខ្ញុំសុំបញ្ញាក់ប្រាប់បងប្អូនចំពោះបងប្អូនដែលមានបាស្ព័រ បើមានបំណងចង់ទៅលេងស្រុកកំណើត មិនចាំបាច់ទៅសុំបៃដើរផ្លូវទេ គ្រាន់តែចេញ់ច្រកព្រំដែនត្រូវអោយ តម៉ វៃ (Re_Entvg ត្រាអិនទ្រី) ដើម្បីរក្សារសិទ្ធ (វិសារ) ដល់ពេលបងប្អូនចូលមកវិញកុំភ្លេចវៃចូល ដើម្បីសុំបើក (វិសារ) យើងវិញទើប (វិសារ) បងប្អូនមិនខូច។ ចំពោះបងប្អូនដែលមាន (ប័ត្រស៊ីជម្ភូ) បើបងប្អូនចង់ទៅលេងស្រុកកំណើត ត្រូវទៅសុំបៃដើរផ្លូវនៅក្រុមចាត់ហាងាន នៅតាមខេត្តដែលបងប្អូនធ្វើការសិនទើបចេញ់ចូលច្រកព្រំដែនបាន។

គណះរដ្ធមន្ត្រីថៃ បានអនុញ្ញាតអោយពលករបរទេស ចេញចូលច្រកព្រំដែនបានដោយអត់គិតថ្លៃសេវាអ្វីទាំងអស់ ចាប់ពីថ្ងៃទី 5 ខែ 4 រហូតដល់ថ្ងៃទី 30 ខែ 4 ឆ្នាំ 2018 នេះតទៅ ។ (អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន)

website_news/2018280303.txt · Last modified: 2018/03/28 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki