website_news:2018280305

មានករណីប៉ះទង្គិចគ្នា,រវាងពលករនិងសមត្ថកិច្ចប្រចាំសូន្យOSS

http://www.pheaktraprak.com March 28, 2018

កាលថ្ងៃអង្គារទី27 ខែមីនា ឆ្នាំ2018 ពីម្សិលមិញនេះ កើតហេតុការណ៍ប៉ះទង្គិចគ្នារវាងពលករនិងកម្លាំងសមត្ថកិច្ចប្រចាំសូន្យ OSS ឡែមច្បាំង ខេត្តឈុនបុរី ដោយសារមូលហេតុដណ្ដើមជួរគ្នាឬហៅថា(យ៉ែងខ្យីវកាន់)។ យោងតាមប្រភពពីអ្នកឃើញហេតុការណ៍នៅទីនោះបាននិយាយថា ករណីនេះកើតឡើងដោយសារភាពរញ៉េរញ៉ៃរវាងថៅកែថៃមួយចំនួន និងពលករមួយចំនួនទៀតដែលមិនស្ដាប់បង្គាប់របស់សមត្ថកិច្ចប្រចាំសូន្យ នៅក្រោយពេលកើតហេតុគេឃើញមានពលករមួយចំនួនត្រូវសម្ថកិច្ចចាប់ឡើងឡានតែមិនថាយកទៅទីណានោះទេ។

website_news/2018280305.txt · Last modified: 2018/03/28 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki