website_news:2018280501

សមត្ថកិច្ចអន្តរាគមន៍ករណីធ្វើទារុណកម្មលើកូនឈ្នួលរយៈពេល៤ឆ្នាំទើបបែកធ្លាយ

http://www.rasmeinews.com/ May 28, 2018, 8:26 AM

ដោយៈចាន់តូ/ភ្នំពេញៈក្មេងស្រីម្នាក់ជាកូនឈ្នួល បម្រើការងារនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង ផ្ទះលេខ១៧អា ជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ក្មេងស្រីម្នាក់ត្រូវបានស្ត្រីម្ចាស់ផ្ទះ ប្រើអំពើហឹង្សា ធ្វើទារុណកម្ម សឹងរាល់ថ្ងៃ វាយ ចាក់ ឈានដល់បង្អត់បាយ ជារឿយៗ ។ អស់រយៈពេល៤ឆ្នាំ ដោយទង្វើរសាហាវពេក ទើបនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បែកធ្លាយរឿង ពលរដ្ឋក្បែរខាងរាយការណ៍ សមត្ថកិច្ចចុះទៅអន្តរាគមន៍ រំដោះក្មេងស្រី ចេញពីផ្ទះកើតហេតុ និងឃាត់នាំស្ត្រីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ ។ ក្មេងស្រីរងគ្រោះឈ្មោះជាស្រីនូហៅស្រីពៅអាយុ១៦ឆ្នាំមករស់នៅផ្ទះកើតហេតុខាងលើរយៈពេល៤ឆ្នាំមកហើយ មានស្រុកកំណើតភូមិទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ចំណែកស្ត្រីចិត្តកំណាច មានឈ្មោះ ម៉េង រ័ត្នពិសី ហៅ ភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ នៅផ្ទះកើតហេតុ។ បើតាមអ្នកក្បែរខាងថា ជាជនជាតិវៀតណាម កាត់ចិន មានប្តី ឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក ។

តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ទាំងទឹកភ្នែក ក្នុងអារម្មណ៍ភ័រញ័រ ប្រាប់នៅចំពោះមុខសមត្ថកិច្ចថា គាត់ត្រូវបានស្ត្រីខាងលើ យកមកឲ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្លេះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះខាងលើ រហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ។ ស្ត្រីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារ តាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់ ប្រដាប់ដោយដែក វាយ ពេញរាងកាយ ក្បាល ជួន យកម្ជុលដេប៉ាក់ មកចាក់ លើរាងកាយ ក្នុង១ថ្ងៃៗ ឲ្យហូបបាយ២ពេល ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់បន្តឲ្យធ្វើការងារ ។ ក្មេងស្រីរងគ្រោះបានបន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បានប្រាក់ឈ្នួល៦០ដុល្លារក្នុង១ខែ ។ទើបតែ១ឆ្នាំមកនេះ បាន១០០ដុល្លារក្នុង១ខែ ហើយខែថ្មីនេះ ម្តាយនាងមានការខ្វះខាត ថវិកា ទិញថ្នាំ ព្យាបាលឪពុក បានសុំខ្ចីលុយ១០០ដុល្លារមុន ។ អ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះដាក់បម្រាម មិនឲ្យនិយាយរឿងធ្វើទារុណកម្មរាងកាយប្រាប់អ្នកជិតខាងឬប្រាប់ដំណឹងដល់ក្រុមគ្រួសារនៅឯស្រុកឡើយនិង មិនអនុញាតឲ្យ ជួបនិយាយជាមួយម្តាយតាមទូរស័ព្ទទេ ។ ក្រោយមានការបំភ្លឺពីក្មេងរងគ្រោះ សមត្ថកិច្ចហៅនាំខ្លួនស្ត្រីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើភស្តុតាង ស្លាកស្នាម ជាំ របួស ពេញខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី ៕S/

website_news/2018280501.txt · Last modified: 2018/05/28 16:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki