website_news:2018280505

ពលករខ្មែរជាង១០នាក់ ត្រូវបានតម្រួតដោះលែងវិញអស់ហើយ បន្ទាប់ពីតម្រួតចាប់យកទៅរោងផាក

http://www.pheaktraprak.com/ May 25, 2018

នៅពីវេលាម៉ោង០១រសៀលថ្ងៃសុក្រទី២៥ខែឧសភាឆ្នាំ២០៨ មានករណីពលករខ្មែរ មួយក្រុមមានគ្នាប្រមាណជាង១០នាក់ ត្រូវកម្លាំងតម្រួតថៃចាប់ខ្លួនយកទៅកាន់រោងផាក់ យោងតាមប្រភពម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ ផល សុខា បានរៀបរាប់តាម facebook live ថាគាត់ទាំងអស់គ្នាមានឯកសារធ្វើការត្រឹមត្រូវតែនៅត្រូវតម្រួតចាប់យកទៅប៉ុស្តិ៍ទៀតធ្វើះអោយពួកគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំថាហេតុអ្វីបានជាមានឯកសារហើយនៅត្រូវតម្រួតចាប់ទៀត។ នៅវេលាម៉ោង០៥ល្ងាច ម្ចាស់អាខោនហ្វេសប៊ុកដដែលបានឡាយវីដេអូម្ដងទៀតរប្រាប់ពីហេតុការណ៍ដែលពួកគាត់ត្រូវតម្រួតដោះលែងមកវិញគឺដោយសារថៅកែពួកទៅលួសចេញពីប៉ុស្តិ៍តម្រួត។

ករណីខាងលើនេះបានធ្វើឲ្យពលករខ្មែរធ្វើការនៅប្រទេសថៃមានការងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះគាត់មានឯកសារត្រឹមត្រូវហើយតែហេតុអ្វីត្រូវតម្រួតចាប់យកទៅប៉ុស្តិ៍ទៀត បើតាមសន្និដ្ឋានរបស់ខ្ញុំប្រហែលជាពួកនៅធ្វើការកន្លែងផ្សេងហើយនៅពេល សមត្ថកិច្ចចាប់មិនមានថៅកែចេញមកបកស្រាយ ព្រោះនៅពេលសមត្ថកិច្ចចុះចាប់តែងតែសួររកថៅកែ ខណៈពេលនោះប្រហែលជាថៅកែគាត់មិននៅទើបសមត្ថកិច្ចចាប់យកទៅប៉ុស្តិ៍ដើម្បីឲ្យថៅកែពិតប្រាកដទៅបង្ហាញខ្លួនទើបសម្ថកិច្ចព្រមដោះលែង។

website_news/2018280505.txt · Last modified: 2018/05/29 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki