website_news:2018280506

សិក្ខាសាលាប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប្រទេសថៃ"

https://www.facebook.com/ Sompong Srakaew is with Prak PheakTra May 26 at 6:15pm • Bangkok, Thailand •

សូមគោរពអញ្ជើញសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមសិក្ខាសាលាប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប្រទេសថៃ“ នេះជាលើកទី 1 ហើយដែលអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានាក្នុងប្រទេសថៃបានធ្វើសិក្ខាសាលានេះឡើងស្តីពីការពារសិទ្ធិជនរងគ្រោះដោយសារការជួញដូរមនុស្សនៅក្នុងប្រទេសថៃ. លើប្រធាន បទការពារស្ត្រី កុមារនិងពលករដែលកំពុងធ្វើការនៅក្នុងប្រទេសថៃទាំងអស់ដែលរងគ្រោះដោយសារអំពើជួញដូរមនុស្សខ្លឹមសារនៃសិក្ខាសាលាខាលើកនេះគឺសង្កត់ធ្ងន់ក្នុងការជួយអន្ដរាគមន៍ដល់ជនរងគ្រោះអោយរួចផុតពីពីការជួយដួរ និងការកៀបសង្កត់លើកំលាំងពលកម្ម ព្រមទាំងលើកកម្ពស់ជីវភាពនិងសិទ្ធិសេរីភាព. របស់ជនរងគ្រោះអោយទទួល បាននូវសិទ្ធិសេរីភាព ព្រមទាំងមានជីវិតរស់នៅអោយកាន់តែប្រសើឡើងនៅក្នុងសង្គម.សិក្ខាសាលានេះធ្វើឡើងគឺ ចង់ធ្វើការផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងនឹងការជិះជាន់លើកម្លាំងពលកម្មនិងការជួញដូរមនុស្សនិងផ្តោតសំខាន់គឺការពារជនរងគ្រោះអោយជៀសផុតពីការជិះជាន់ពលកម្មនិងការជួយដូរមនុស្សដើម្បីអោយជនរងគ្រោះទទួលបាននូវការ ការពារនិងទទួលបានសិទ្ធក្នុងការងារអោយបានស្របច្បាប់ ដែលពលករខ្មែរមកធ្វើការក្នុងប្រទេថៃត្រូវតែទទួលបាននូវសិទ្ធការពារសូមអញ្ជើញអ្នកដែលមានការពាក់ពន្ធ័ទាំងអស់ ដែលចាប់អារម្មណ៍ក្នុងការចូលរួមសិក្ខាសាលានេះក្នុងន័យការប្រយុទ្ធ ប្រឆាំងការជិះជាន់កំលាំងពលកម្ម ការជួញដូរមនុស្សនិងការពារជនរងគ្រោះនៅក្នុងប្រទេសថៃនិងសហគមន៍អាស៊ានទាំងមូល សិក្ខានេះចាប់ផ្ដើមប្រជុំនៅថ្ងៃពុធទី៣០ខែឧសភាឆ្នាំ២០១៨ នៅសាលប្រជុំជាន់ទី 8 បន្ទប់ 801 អគារ Chalerm Mahanakorn ខួបលើកទី 60(អាគារចាំជូរីទី 10) នៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ។ ទំនាក់ទំនងចុះឈ្មោះចូលរួមប្រជុំតាមរយ:លេខទូរស័ព្ទ 085 765 1025 (ប៉ីងប៉ង់) លោក Sompong Srakaew 086 163 1390 អ៊ីម៉ែល: somponglpn@gmail.com, saranyamailto@gmail.com

website_news/2018280506.txt · Last modified: 2018/05/29 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki