website_news:2018280801

ពលរដ្ឋខ្មែរចំនួន២៦នាក់ត្រូវបានជួយដោយស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

http://www.rasmeinews.com/ August 28, 2018, 11:01 AM

ដោយៈមុនីរ័ត្នៈភ្នំពេញៈពលរដ្ឋខ្មែរចំនួន២៦នាក់នៅប្រទេសចំនួនបីត្រូវបានជួយដោយស្ថានតំណាងកម្ពុជា នៅក្រៅប្រទេស។នេះបើយោងតាមលោកកេតសោផាន់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់នៅព្រឹកថ្ងៃទី២៨ខែសីហានេះតាមសារអេឡិចត្រូនិក។ អ្នកនាំពាក្យបានបញ្ជាក់ថា៖

ទី១. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ ចិន ធ្វើអន្តរាគមន៍ជួយសង្គ្រោះនិងរៀបចំមាតុភូមិនិវត្តន៍របស់ស្ត្រីខ្មែរចំនួន៧នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិននៅក្នុងប្រទេសចិន ហើយពួកគេបានមកដល់កម្ពុជាវិញ នៅថ្ងៃទី៩ និងទី២៣ ខែ សីហា ឆ្នាំ២០១៨ ។

២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៧នាក់ (ស្រី១នាក់) មកពីខេត្ត ក្រចេះ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និងខេត្តបាត់ដំបង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រឡប់មកកម្ពុជាវិញ។ ពលករ-ពលការិនីទាំង៧នាក់ បានមកដល់កម្ពុជាវិញចន្លោះពីថ្ងៃទី៤ដល់ទី១៥ ខែសីហា ។

៣. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានជួយសម្របសម្រួលរៀបចំមាតុភូមិនិវត្តន៍របស់ពលករនេសាទខ្មែរចំនួន២នាក់ មានអាយុ២៨ឆ្នាំ និង៣៦ឆ្នាំ មកពីខេត្តកំពង់ធំ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន ក្រោយពីទូកនេសាទដែលពួកគេធ្វើការ បានចូលក្នុងដែនទឹកឥណ្ឌូនេស៊ី។ ពលករទាំង២នាក់នោះ បានត្រឡប់មកដល់កម្ពុជាវិញ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។

៤. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានសហការជាមួយអាជ្ញាធរចិន ធ្វើអន្តរាគមន៍ជួយស្ត្រីខ្មែរចំនួន១០នាក់ មានអាយុចន្លោះពី១៩ឆ្នាំដល់៣៤ឆ្នាំ មកពីខេត្តកណ្តាល កំពត កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ រតនគិរី ស្វាយរៀង និងរាជធានីភ្នំពេញ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការ និងស្នាក់នៅដោយខុសច្បាប់ជាមួយបុរសជនជាតិចិន នៅប្រទេសចិន។ ស្ត្រីរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ជូនមកដល់កម្ពុជាវិញជាបន្តបន្ទាប់ នៅថ្ងៃទី១៣ ទី១៨ និងទី២៥ខែ សីហា៕ សរន

website_news/2018280801.txt · Last modified: 2018/08/28 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki