website_news:2018280802

ទប់ស្កាត់ការ លួចឆ្លងដែនខុសច្បាប់ ការនាំចូល ទំនិញខុសច្បាប់ សកម្មភាព ចរាចរគ្រឿងញៀន

http://www.cen.com.kh/archives/ August 28, 2018

ព្រៃវែង ៖ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ បានដឹកនាំកិច្ចប្រជុំបូកសរុប សភាពការណ៍ ការថែរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្រោយរយៈពេលបោះឆ្នោត។ លោកស្នងការជំរុញឲ្យចុះល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ការនាំចូលទំនិញខុសច្បាប់ សកម្មភាពចរាចរគ្រឿងញៀន។

ព្រឹកថ្ងៃ ច័ន្ទ ទី ២៧ ខែ សីហា ឆ្នាំ ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបើក កិច្ចប្រជុំ បូកសរុប ស្តីពីការថែរក្សាសន្តិសុខសុវត្ថិភាព សណ្តាប់ ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ក្រោយរយៈពេលបោះឆ្នោត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីប្រធានការិយល័យជំនាញ មេបញ្ជាការវរៈការពារព្រំដែន ៦០៧ លោកអធិការនគរបាលស្រុក ក្រុងទាំង១៣ ។ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំនគរបាល គ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចតាំងពីយុទ្ធនាការចុះឈ្មោះបោះឆ្នោត រហូលដល់បោះឆ្នោតត្រូវបានបញ្ចប់ ធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពទូទាំងខេត្ត ។ ឧត្តមសេនីយទោ ស្រេង ជា ស្នងការ បានបន្តទៀតថា កងកម្លាំងនគរបាលជាតិ នៅតែជាកម្លាំងស្នូលឈានមុខក្នុងការបំពេញតួនាទី ធានារ៉ាប់រងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងរក្សាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនិងសង្គមជាតិ។ បានមានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវកែប្រែឥរិយាបទឲ្យសក្តិសមជាមន្ត្រីនគរបាលជាតិ ជាពិសេស ត្រូវខិតខំអនុវត្តឲ្យបានខ្លាំងក្លានូវគោលការណ៍ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាបល្បែងស៊ីសង បទល្មើសនេសាទខុសច្បាប់ ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក និងអនុវត្តផែនការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទផងដែរ។

ឧត្តមសេនីយ៍ ស្នងការបានបន្ថែទៀតថា សម្រាប់កម្លាំងនគរបាលតាមបណ្តា វរសេនាតូចនគរបាលការពារព្រំដែននោះ ឧត្តមសេនីយ៍ស្នងការជំរុញឲ្យចុះល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ការនាំចូល ទំនិញខុសច្បាប់សកម្មភាព ចរាចរគ្រឿងញៀន និងសហការ ឲ្យបានល្អជាមួយ អាជ្ញាធរដែនដី នៅតាមតំបន់នីមួយៗ និងភាគីថៃផងដែរ។ ជាចុងក្រោយ លោកស្នងការ បានផ្តាំផ្ញើ ឲ្យកងកម្លាំងនគរបាល ទាំងអស់ ត្រូវរួមសាមគ្គីគ្នា នៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕ ដោយ៖បញ្ញាស័ក្តិ

website_news/2018280802.txt · Last modified: 2018/08/28 15:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki