website_news:2018281201

នគរបាលប៉ុស្តិ៍ចាំយាមទទួលពលករខ្មែរ៩នាក់ ពីភាគីថៃបញ្ជូនមក

http://cambodiapolice.com/policekh/ 3:08 pm 27 ធ្នូ 2018

កោះកុង ៖ នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នគរបាលប៉ុស្តិ៍ចាំយាម បានទទួលពលករខ្មែរ ពីភាគីថៃបញ្ជូនមកចំនួន៩នាក់ ក្នុងនោះមានស្រី០២នាក់ ។ ពួកគេត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ខណៈឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ។ បន្ទាប់ពីធ្វើការអប់រំ ណែនាំរួចមក សមត្ថកិច្ចអនុញ្ញាតិអោយត្រឡប់ទៅផ្ទះវិញ ៕

website_news/2018281201.txt · Last modified: 2018/12/28 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki