website_news:2018281203

ប្រារព ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១២ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស”ខេត្តបាត់ដំបង

https://www.battambang.gov.kh/ 28-12-2018

រដ្ឋបាលខេត្តបាត់ដំបងបានប្រារព ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១២ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃ ព្រ.ហ ៥រោច ខែមិគសិរ ឆ្នាំច ព.ស ២៥៦២ ត្រូវហ្នឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ ដំបង ក្រោមអធិបតីភាពលោកជំទាវ ញ៉ឹក សាគន្ធ អភិបាលរងនៃគណៈអភិបាលខេត្ត និងជា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងលោកជំទាវ ផា វ៉ាន់ សាកឿត សមាជិកក្រុមព្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីបណ្ដាលមន្ទីរ អង្គភាពនានាជុំវិញខេត្ត អង្កការដៃគូរ លោកគ្រូ អ្នកគ្រូ សិស្ស និសិ្សត និងប្រជាពលរដ្ឋនៅតាមសង្កាតនានានៅក្នុង ក្រុងបាត់ ដំបងចូលរួមជាច្រើននាក់ផងដែរ។

website_news/2018281203.txt · Last modified: 2018/12/28 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki