website_news:2018281204

ទូកចំណាកស្រុក ៦គ្រឿង ត្រូវបានជួយសង្រ្គោះនៅដៃសមុទ្រអង់គ្លេស

https://www.postkhmer.com/ AFP | Publication date 27 December 2018 | 17:28 ICT

ក្រុងឡុងដ៍ៈ ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃពុធថា ក្រុមអាជ្ញាធរដែនសមុទ្រអង់គ្លេស និងបារាំង បានជួយសង្គ្រោះក្រុមជនចំណាកស្រុកជាង៤០នាក់ ដែលកំពុងព្យាយាមឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសអង់គ្លេស ដោយជិះទូកតូច ៦គ្រឿង កាលពី ២ថ្ងៃកន្លងទៅ។

មន្ត្រីការិយាល័យអន្តោប្រវេសន៍របស់អង់គ្លេស បាននិយាយថា ទូកតូច ៦គ្រឿង ដែលដឹកមនុស្ស ៤០នាក់ ចេញពីប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ត្រូវបានឃាត់ឲ្យឈប់ នៅថ្ងៃបុណ្យណូអែល។ អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ បាននិយាយថា៖«ភស្តុតាងនោះ បានបង្ហាញឲ្យឃើញថា មានការរៀបចំបង្កើតសកម្មភាពក្រុមឧក្រិដ្ឋជននៅពីក្រោយការប៉ុនប៉ងធ្វើចំណាកស្រុកដោយខុសច្បាប់ ដោយជិះទូកតូចៗជាច្រើនគ្រឿងឆ្លងសមុទ្រទៅអង់គ្លេស»។

«យើងកំពុងធ្វើការយ៉ាងជិតស្និត ជាមួយប្រទេសបារាំង និងក្រុមប្រទេសជាដៃគូរអនុវត្ត ច្បាប់ជាច្រើនទៀត ដោយបានយកក្រុមឧក្រិដ្ឋជន ដែលជួញដូរជនចំណាក់ស្រុកទាំងអស់នោះ ជាគោលដៅ ហើយធ្វើឲ្យពួកគេ ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត »៕ SK

website_news/2018281204.txt · Last modified: 2018/12/28 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki