website_news:2018290101

កម្ពុជា-ឥណ្ឌា ចុះកិច្ចព្រមព្រៀងចំនួន៤ ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសឥណ្ឌា

http://www.freshnewsasia.com/ 2018-01-27

(ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌា បានកិច្ចព្រមព្រៀងចំនួន៤ នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសឥណ្ឌារយៈពេល៥ថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសឥណ្ឌា។ កិច្ចព្រមព្រៀងចំនួន៤ ដែលត្រូវបានចុះហត្ថលេខានោះរួមមាន៖

១៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស

២៖ សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ

៣៖ កម្មវិធីផ្លាស់ប្តូរវប្បធម៌

៤៖ កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារអាមេរិកសម្រាប់គម្រោង អភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៤ ដល់២៧ ខែមករា ឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា៕

website_news/2018290101.txt · Last modified: 2018/02/01 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki