website_news:2018290103

បង្ក្រាបទីតាំងច្រៀងរាំអាសអាភាសរបស់ជនបរទេសមួយកន្លែង ក្នុងក្រុងសៀមរាប

http://ann.com.kh/ ថ្ងៃអាទិត្យ, 28 ខែមករា 2018 8:49 ព្រឹក

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ បានចុះបង្រ្កាបករណីរូបភាព និងសម្ភារៈអាសអាភាសមួយកន្លែង នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំសម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត ដោយឃាត់ខ្លួនមនុស្សចំនួន១០នាក់ផងដែរ។

សមត្ថជំនាញ បានអោយដឹងថា ជនសង្ស័យខាងលើ ទី១.ឈ្មោះ Hone Daniel Richard ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥២៦១៣២៦៣១, ទី២.ឈ្មោះ PaulFrancisHarris ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥១៨០៣៩៤៤១, ទី៣.Thomas alexanderJeffries ភេទប្រុស ជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខGBR៥២៦៤៧៩០៩០, ទី៤.Job robertus ភេទប្រុស ជនជតិអង់គ្លេសកាន់លិខិតឆ្លងដែនNR ៥២១៩RP៧, ទី៥.VINcenthook ភេទប្រុស កាន់លិខិតឆ្លងដែនលេខGBR ៥២៨២៥០៧៨៦, ទី៦.Brasch paul Martin ភេទប្រុស ជនជាតិញូហ្សឺឡែន កាន់លិខិតឆ្លងដែន lk៥៣៧០៩៦, ទី៧.Stevens billy ភេទប្រុស ជនជាតិអង់គ្លេស, ទី៨.ballvrre David Nikolais Alex ភេទប្រុសជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ៣២២២២២៨២, ទី៩.drolet Jessicaភេទ ស្រី ជនជាតិកាណាដាកាន់លិខិតឆង្លដែនលេខAD២០៩៨១២ និងទី១០.Kazoleas Edensaran ភេទស្រី ជនជាតិ កាណាដា កាន់លិខិតឆ្លងដែនលេខGF៣២៨៦៥១។

ការណីនេះ លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យជូញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ប្រមូលភ្ញៀវទេសចរបាន ៧៧នាក់ ស្រី៣៦នាក់ និងក្រុមអ្នករៀបចំចំនួន១០នាក់(ជនសង្ស័យ) ដែលកំពុងច្រៀងរាំជារបៀបអាសអាភាស។ ចំណែកភ្ញៀវចំនួន៧៧នាក់នាំទៅស្នងការដ្ឋានដើម្បីធ្វើការអប់រំរួចឲ្យត្រឡប់ទៅវិញហើយ។ជនសង្ស័យ ត្រូវបានកសាងសុំណុំរឿង បញ្ជូនទៅតុលាការខេត្តហើយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ម្សិលមិញ៕

website_news/2018290103.txt · Last modified: 2018/01/29 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki