website_news:2018290106

មន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់បទល្មើសធំៗលើផ្ទៃសមុទ្រចំនួន០៣

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨ ម៉ោង ០៩:២៣ ឈុន គឹមហៃ

ខេត្តព្រះសីហនុ ៖ នៅក្នុងពិធីប្រកាសតែងតាំង និងបំពាក់ឋានន្តរសក្តិដល់មន្ត្រីនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនាចុងសប្តាហ៏កន្លងទៅនេះលោក យន្ត មិន អភិបាលនៃគណៈអភិបាលខេត្ត បានអំពាវនាវ និងស្នើយ៉ាងទទួចដល់មន្ត្រីនគរបាលដែលទើបចូលកាន់តំណែងថ្មីទាំងអស់ត្រូវរួមគ្នា បង្កា និងបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រអំពើរត់ពន្ធឆ្លងដែនខុសច្បាប់ និងការជួញដូរមនុស្ស ។

ថ្លែងក្នុងឪកាសនោះដែរលោកអភិបាលខេត្តបានថ្លែងអំណរគុណ និងកោតសសើរដល់មន្ត្រីពាក់ព័ន្ធដែលកន្លងមកបានបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រជាច្រើនក្រោមកិច្ចសហការណ៏គ្នាយ៉ាងល្អពីកម្លាំងជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យនេះ មន្ត្រីពាក់ព័ន្ធក្នុងនោះមន្ត្រីនគរបាលបង្ក្រាបបទល្មើសផ្ទៃសមុទ្រត្រូវបន្តការខិតខំនេះបន្តទៀតបង្កានិងបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រដើម្បីបង្ក្រាបបទល្មើសផ្សេងៗក៏ដូចជារួមចំណែកក្នុងការពង្រឹងការអនុវត្តន៍ការពារសន្តិសុខលើផ្ទៃសមុទ្រ ជាពិសេសបទល្មើសឆក់ បំពុល និងបោកគ្រាប់ច្នៃ ដែលបទល្មើសទាំងនេះ វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ និងបច្ឆាជាតិនៅក្នុងសមុទ្រ ។

មានប្រសាសន៏ក្នុងឪកាសនោះដែរឧត្តមសេនីយឯក តេង សួន អគ្គលេខាធិការងគណៈកម្មាធិការជាតិសន្តិសុខសមុទ្រ និងជាប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹកបានថ្លែងបញ្ជាក់ថា ដើម្បីអនុវត្តតាមគោលការរណ៍របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិដែលសមត្ថកិច្ចមានតួនាទីការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋបានសុខសន្តិភាព ។ ដូននេះមន្ត្រីនគរបាលជាតិនៃនាយកដ្ឋាននគរបាលព្រំដែនទឹកដែលទើបតែងតាំងមុខតំណែងថ្មីនាពេលនេះ ត្រូវអនុវត្តភារៈកិច្ចរបស់ថ្នាក់លើជឿជាក់ផ្តល់ជូនដល់អង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រដែលតែងតាំងលោក ឌឹម សំបូរ ជាប្រធានត្រូវខិតខំពង្រឹងអង្គភាព និងបង្កាបង្ក្រាបបទល្មើសផ្សេងៗលើផ្ទៃសមុទ្រឱមានប្រសិទ្ធិភាពដូចជាករណីអំពើរត់ពន្ធឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្ស បទល្មើសនេសាទសុខច្បាប់ និងសុវត្ថិភាពភ្ញៀវទេសចរណ៍ទៅលេងតាមបណ្តាកោះក៏ដូចជាប្រជាពលរដ្ឋ និងប្រជានេសាទនៅតាមបណ្តាកោះផងដែរ ។

ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ថ្នាក់លើលោកវរសេនីយ៍ឯក ឌឹម សំបូរ ដែលទើបតម្លើងឋានន្តរសក្តិ និងទទួលតំណែងថ្មីជាប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បានប្តេជ្ញាចិត្តនឹងខិតខំកសាងអង្គភាព និងបង្កាបង្ក្រាបនូវរាល់បទល្មើសដែលកើតឡើងនៅលើដែនសមុទ្រឱ្យមានប្រសិទ្ធិភាពតាមគោលការរបស់ក្រសួងបានដាក់ឱ្យ ៕

website_news/2018290106.txt · Last modified: 2018/01/29 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki