website_news:2018290108

សេវាកម្មរបស់សូន្យOSS,(OneStopService)ដែលត្រៀមនិងបើកនៅថ្ងៃទី០៥ខាងមុខនេះ.!

http://www.prakpheaktra.com January 26, 2018

សូន្យOSS (OneStopService) ជាកន្លែងប្រមូលផ្តុំនៅសេវាកម្មផ្សេងៗមករួមគ្នានៅមួយកន្លែង បើនិយាយអោយចំទៅគឺជាកន្លែងផ្ដល់សេវាកម្មស្របច្បាប់ជូនពលករខ្មែរ,ភូមា,ឡាវ ដែលដែលរាជរដ្ឋាភិបាលថៃ ចាត់តាំងឡើងដើម្បីជួយសម្រួលលើបញ្ហាផ្សេងៗដូចជា, តប័ត្រស៊ីជម្ពូ, ធ្វើប័ត្រស៊ីជម្ពូថ្មី,សេវាកម្មវ៉ៃវីសារ, សេវាកម្មពិនិត្យសុខភាព,និងផ្ដល់ច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេស។ ហើយសេវាកម្មទាំងអស់នេះហើយដែលរាជរដ្ឋាភិបាលថៃ តែងតែបើកសូន្យOSS, (OneStopService) ព្រោះវាងាយស្រួលក្នុងការផ្តល់សេវាកម្មដល់ពលករបរទេស ដូចជានៅពេលឆាប់ៗខាងមុខនេះក្រសួងមហាផ្ទៃថៃបានសហការជាមួយតម្រួត(តម៉)និងក្រសួងសុខាភិបាល,មន្ទីរការងារថៃ និងចាប់ផ្តើមបើកដំណើរការសូន្យ OSS (OneStopService) ដើម្បីផ្ដល់សេវាកម្មដូចខាងក្រោម។

1.ពលករកាន់ប័ត្រស៊ីជម្ពូធ្វើការធ្វើការនេសាទត្រីនិងផ្នែកសមុទ្រផុតកំណត់កាលពីថ្ងៃទី០១ខែ១១ឆ្នាំ២០១៧ ត្រូវមកបង្ហាញខ្លួននៅសូន្យOSS, (OneStopService) ដែលពលកររស់នៅជាមួយថៅកែ។

2.ពលករលុងបៀនថ្មីមានលិខិតបញ្ជាក់ទំនាក់ទំនងរវាងពលកនិងថៅកែ ត្រូវមកបង្ហាញខ្លួននៅសូន្យ OSS,(OneStopService)ក្នុងខេត្តដែលពលកររស់នៅជាមួយថៅកែ។

3.ពលករមានប័ត្រស៊ីជម្ពូផុតកំណត់នៅថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០១៨ តែមិនទាន់បានត្រួតសញ្ជាតិ ត្រូវមកបង្ហាញខ្លួននៅសូន្យOSS,(OneStopService)នៅក្នុងខេត្តដែលពលកររស់នៅជាមួយថៅកែ។

4.ពលករដែលត្រួតសញ្ជាតិហើយតែមិនទាន់បានសុំវីសារឬសុំវីសារអត់បាន និងប័ត្រស៊ីជម្ពូដាច់នេសាទវីសារអត់បានឬក៏វីសារហួស១៥ថ្ងៃ ត្រូវមកបង្ហាញខ្លួននៅសូន្យOSS, (OneStopService) នៅក្នុងខេត្តដែលពលករធ្វើការរស់នៅជាមួយថៅកែ។

5.ពលករដែលបានសុំដែលបានត្រួតសញ្ជាតិរួចរាល់ ហើយបានសុំវីសារ និង workpermit វីសារផុតកំណត់នៅថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០១៨ ត្រូវមកបង្ហាញខ្លួននៅសូន្យOSS, (OneStopService) នៅខេត្ដដែលពលកររស់នៅជាមួយនឹងថៅកែ។

*បញ្ជាក់:សូន្យOSS,(OneStopService)និងចាប់បើកដំណើរការនៅថ្ងៃច័ន្ទទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះទូទាំងខេត្តក្រុងនៃប្រទេសថៃ សម្រាប់ពត៌មានលម្អិតពីទីតាំងសូមទំនាក់ទំនងសាកសួរតាមរយៈលេខទូរស័ព្ទរបស់ក្រសួងការងារថៃ:1694។

website_news/2018290108.txt · Last modified: 2018/01/29 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki