website_news:2018290109

ពលរដ្ឋខ្មែររស់នៅស្រុកថ្មពួក ១នាក់ ត្រូវបានកម្លាំងអាជ្ញាធរថៃចាប់ខ្លួនបន្ទាប់ពីពួកគាត់ឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងនៅឧទ្យានជាតិថៃ

http://www.prakpheaktra.com January 28, 2018

អ្នកស្រុកបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចថៃចាប់ខ្លួនបន្ទាប់ពីពីរពួកគាត់ឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូងនៅក្នុងតំបន់ឧទ្យានជាតិថៃ។ កាលពីថ្ងៃសុក្រទី២៦ ខែមករា ឆ្នាំ២០១៨ កម្លាំងអាជ្ញាធរអភិរក្សព្រៃឈើឧទ្យានជាតិតាបផាយ៉ា ខេត្តបុរីរ៉ាម ប្រទេសថៃ បានធ្វើការឃាត់ខ្លួនបុរសជនជាតិខ្មែរ១នាក់ ឈ្មោះ អៀម រ៉ៃ ភេទប្រុស អាយុ២២ ឆ្នាំ ស្រុកកំណើតរស់នៅក្នុងភូមិឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបុរសជនជាតិខ្មែរខាងលើបាននាំគ្នាប្រមាណជាង១០នាក់ឆ្លងដែនខុសច្បាប់ចូលទៅប្រព្រឹត្តបទល្មើសកាប់ឈើគ្រញូងខុសច្បាប់នៅក្នុងឧទ្យានជាតិតាបផាយ៉ា ស្ថិតក្នុងភូមិបុកហុក ឃុំឡាំនាងរ៉ង ស្រុកណូនដែង ខេត្តបុរីរ៉ាម កាលពីថ្ងៃសុក្រកន្លងទៅ។

បុរសជនជាតិខាងលើ ត្រូវបានកម្លាំងអាជ្ញាធរថៃធ្វើការចាប់ឃាត់ខ្លួនបានជាមួយនឹងវត្ថុតាងមានម៉ាស៊ីនកាត់ឈើ និងឧបករណ៍ប្រើប្រាស់ចំនួនទៀត នៅតំបន់ឧទ្យានជាតិថៃ ចំណែកឯបក្សពួកផ្សេងទៀតបានរត់គេចខ្លួនបាត់អស់ បច្ចុប្បន្នពលរដ្ឋខ្មែរខាងលើត្រូវអាជ្ញាធរថៃកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/2018290109.txt · Last modified: 2018/01/30 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki