website_news:2018290301

ថៃអនុញ្ញាតឲ្យពលករស្របច្បាប់ឈប់សម្រាកជិត១ខែ ដើម្បីត្រឡប់ទៅស្រុកកំណើត

http://kleykley.sabay.com.kh/ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨

ពលករស្របច្បាប់ មកពី កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ដែលកំពុងធ្វើការនៅប្រទេសថៃ និងមានកាតពណ៌ផ្កាឈូក នឹងត្រូវអនុញ្ញាតឲ្យឈប់សម្រាក ចាប់ពីថ្ងៃទី៥ រហូតដល់ ៣០ ខែមេសា ឆ្នាំ២០១៨ និងមិនត្រូវបានយកប្រាក់លើការធ្វើដំណើរចេញពីថៃនោះទេ ដើម្បីឲ្យត្រឡប់ទៅប្រទេសកំណើតវិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឡាវ មីយ៉ាន់ម៉ា និងថៃ។ ការសម្រេចនេះ ត្រូវធ្វើឡើងដោយគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨។ នេះជាការឲ្យដឹងពីអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លោក Athisit Chainuwat ។ លើសពីនេះ គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមពន្យារពេលនៃការចុះបញ្ជីសម្រាប់ពលករធ្វើការងារនៅថៃ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨។ ដើមឡើយ ថៃបានកំណត់យកថ្ងៃទី៣១ ខែមីនា ជាថ្ងៃបញ្ឈប់ការចុះបញ្ជី។ មកទល់ពេលនេះ ពលករជាង ៨៨ម៉ឺននាក់ មិនទាន់ត្រូវបានចុះបញ្ជីនៅឡើយទេ៕

website_news/2018290301.txt · Last modified: 2018/03/29 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki