website_news:2018290803

ទីភ្នាក់ងារអន្តោប្រវេសន៍របស់ UN ថា ក្រុមជនចំណាកស្រុកអាហ្វ្រិកបាននិយាយថា ពួកគេត្រូវក្រុមអ្នករត់ពន្ធមនុស្ស ឃុំឃាំងរហូតដល់ ២ឆ្នាំក្នុងប្រទេសលីប៊ី

https://www.facebook.com/BTVCambodia/ 29-08-2018

ទីភ្នាក់ងារអន្តោប្រវេសន៍របស់ UN បានឲ្យដឹងកាលពីថ្ងៃអង្គារ ថា ក្រុមជនចំណាកស្រុកអាហ្វ្រិក ដែលត្រូវបានប្រទេសអ៊ីតាលីបដិសេធមិនទទួលយក កាលពីសប្ដាហ៍មុនបាននិយាយថា ពួកគេត្រូវក្រុមអ្នករត់ពន្ធមនុស្ស ឃុំឃាំងរហូតដល់២ឆ្នាំក្នុងប្រទេសលីប៊ី ដែលមនុស្សជាច្រើនត្រូវបានគេធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។ ជនអន្តោ ប្រវេសន៍ ១៩០នាក់ភាគច្រើនជាជនជាតិអេរីតទ្រី និងជនជាតិសូម៉ាលី ត្រូវបានសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃទី១៥ ខែសីហា នេះបើយោងតាមការឲ្យដឹងរបស់អ្នកនាំពាក្យ អង្គការទេសន្ទរប្រវេសន៍អន្តរជាតិហៅកាត់ IOM លោក ចូអែល មីលម៉ាន បានប្រាប់ដល់សន្និសីទ អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

website_news/2018290803.txt · Last modified: 2018/08/29 16:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki