website_news:2018291101

អគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តសាកែវ ប្រាប់បញ្ហាមួយចំនួន ដល់ពលករខ្មែរស្នាក់នៅ ក្នុងសហគមន៍

https://www.dap-news.com/ ByID:112 Posted on 28 November 2018 | 15:03

ភ្នំពេញ៖ លោក ហ៊ុន សារឿន អគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តសាកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីកុងស៊ុល ចុះជួបសំណេះ សំណាល ជាមួយពលរដ្ឋខ្មែរ ស្នាក់នៅក្នុងសហគមន៍២០០បន្ទប់ ដោយលោកបានប្រាប់ ពលរដ្ឋខ្មែរនៅទីនេះ នូវចំណុចមួយចំនួនផងដែរ ។ នេះបើយោងតាមការផ្សព្វផ្សាយ របស់ស្ថានកុងស៊ុលខ្មែរ ប្រចាំខេត្តសាកែវ ។

ចំណុចទាំងនោះរួមមាន ៖ ការឆ្លងដែនស្របច្បាប់ តាមរយៈការប្រើប្រាស់លិខិត ឆ្លងដែនពលរដ្ឋខ្មែរ ឬប័ណ្ណព្រំដែន , ការស្នាក់នៅស្របច្បាប់ និងរយៈពេលស្នាក់នៅ ស្របច្បាប់សម្រាប់អ្នកប្រើលិខិតឆ្លងដែន ឬប័ណ្ណព្រំដែន , ប្រភេទការងារស្របច្បាប់ និងនីតិវិធីក្នុងការធ្វើការងារស្របច្បាប់នៅថៃ , សិទ្ធិនិងកាតព្វកិច្ច របស់ស្ថានអគ្គកុងស៊ុល ក្នុងការផ្តល់កិច្ចគាំពារ និងការពារផលប្រយោជន៍ស្របច្បាប់ របស់ពលរដ្ឋខ្មែរក្រោមដែនកុងស៊ុល , សិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរ ដែលរស់នៅក្រោមដែនកុងស៊ុល ក្នុងករណីមានការចាប់ខ្លួនពីសំណាក់អាជ្ញាធរម្ចាស់ផ្ទះ និងការចូលរួមថែរក្សាអនាម័យ ក្នុងសហគមន៍២០០បន្ទប់ ជាពិសេសគឺការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ៕

website_news/2018291101.txt · Last modified: 2018/11/29 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki