website_news:2018291104

កម្លាំងអាជ្ញាធរថៃក្នុងខេត្តឈុនបុរធ្វើយុទ្ធនាការចុះត្រួតពិនិត្យឯកសារស្នាក់របស់ពលកបរទេសខុសច្បាប់

https://www.facebook.com/cambodiaworkers/ ថ្ងៃទី ២៨ វិច្ឆិកា ២០១៨

កាលពីព្រឹកថ្ងៃពុធ ទី28 ខែវិច្ឆិកា ឆ្នាំ2018 នេះ កម្លាំងអាជ្ញាធរថៃក្នុងខេត្តឈុនបុរធ្វើយុទ្ធនាការចុះត្រួតពិនិត្យឯកសារស្នាក់របស់ពលកបរទេសខុសច្បាប់ តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋថៃនៅក្នុងសង្កាត់បវីន ស្រុកស៊ីរាឆា ខេត្តឈុនបុរី និងសង្កាត់តាខៀនទា ស្រុកបាងឡាម៉ុង ខេត្តឈុនបុរីប្រទេសថៃ។ ក្នុងការត្រួតពិនិត្យមានបុរសម្នាក់ឈ្មោះ ប្រសឺត ប៊ុនផាត់ អាយុ67ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកគ្រប់គ្រងពលករ ក្នុងការត្រួតពិនិត្យតំបន់នេះអាជ្ញាធរថៃរកឃើញពលករបរទេសចំនួន16នាក់ (ប្រុស13នាក់ស្រី03នាក់) មានប័ណ្ណស៊ីជម្ពូ ចំនួន03នាក់ (ស្រី02នាក់ប្រុស01នាក់)(សញ្ជាតិខ្មែរ) គ្មានឯកសារសម្គាល់ខ្លួនចំនួន11នាក់(ប្រុស10នាក់ស្រី01នាក់) ក្នុងការត្រួតពិនិត្យទឹកនោមរកសារធាតុញៀននៅក្នុងខ្លួនពលករ10នាក់ មានចំនួន07នាក់ មានសាធាតុញៀន រឹបអូសបានឧបករណ៍សេពគ្រឿង អាវុធដាវសាម៉ូរ៉ៃ និងកាំបិតមួយចំនួនធំ។

ក្រោយកើតហេតុអាជ្ញាធរសម្ថកិច្ចនៃមន្ទីការងារខេត្ដឈុនបុរីធ្វើសំណុំរឿងប្ដឹងនិយោជក់ពីបទទទួលពលករខុសច្បាប់គ្មានប័ណ្ណអនុញ្ញាតអោយធ្វើការដោយផាក់ពិន័យនិងចាត់វិធានការណ៍តាមផ្លូវច្បាប់។

website_news/2018291104.txt · Last modified: 2018/11/29 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki