website_news:2018300303

លិខិតជូនដល់បងប្អូន ពលករខ្មែរ មានបំណងចង់ធ្វើដំណើរទៅលេងស្រុកកំណើត ,ក្នុងឪកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

http://www.pheaktraprak.com/ March 30, 2018

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើលិខិតជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការរស់នៅក្នុងប្រទេសថៃ ទាំងមានប៉ាស្ព័រធ្វើការប្រភេទ (PP,TD) និងប័ត្រស៊ីជម្ពូ មានសពុលភាពត្រឹមត្រូវ ហើយមានបំណងចង់ធ្វើដំណើរវិលត្រឡប់ទៅលេងស្រុកកំណើតរបស់ខ្លួន នៅឯប្រទេសកម្ពុជានៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ2018 ខាងមុខនេះ។ ដោយបងប្អូនអាចនាំកូនក្នុងបន្ទុកគ្រួសារ និងសាមីខ្លួនធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើត និងវិលត្រឡប់ឡើងមកប្រទេសថៃវិញបានដោយត្រូវអនុវត្តដូចការណែនាំខាងក្រោម៖

1.ចំពោះបងប្អូនពលករកាន់ប័ត្រស៊ីជម្ពូមានសពុលភាពត្រឹមត្រូវ ត្រូវទៅសុំលិខិតអនុញ្ញាតធ្វើដំណើរនៅមន្ទីការងារថៃ (ក្រុមការចាត់ការងាន) នៅក្នុងខេត្តដែលខ្លួនធ្វើការរស់នៅដោយមិនចាំបាច់បង់ថ្លៃសេវាកម្មអ្វីទាំងអស់(Free)។

2.ចំពោះបងប្អូនពលករដែលមានប៉ាស្ព័រធ្វើការទាំងពីប្រភេទ (PP,TD) និងវីសារធ្វើការត្រឹមត្រូវ បងប្អូនអាចទៅស្នើសុំ(Re-entry Visa) នៅស្ថានីយតម្រួត (តម៉) នៅក្នុងខេត្តដែលបងប្អូនធ្វើការរស់នៅ ឬនៅតម៉ច្រកព្រំដែនអន្តរជាតិលុងគឿរ (ស្រុកអារញ្ញ និងច្រកអន្តរាជាតិបានឡែមជាដើម ដោយមិនចាំបាច់បង់ថ្លៃសេវាកម្មអ្វីទាំងអស់ (Free)។

*ចំពោះលក្ខខ័ណ្ឌធ្វើដំណើរមានដូចខាងក្រោម៖

បងប្អូនពលករអាចធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួនបាន ចាប់តាំងពីថ្ងៃទី05.04.2018តទៅ ហើយត្រូវវិលត្រលប់ចូលមកប្រទេសថៃវិញអោយមុនថ្ងៃទី30.04.2018 ជាកំហិត។ បញ្ជាក់:ក្នុងការធ្វើដំណើរចេញចូលបងប្អូនត្រូវធ្វើដំណើរចេញចូលតាមរយ:ច្រកព្រំដែនអន្តរជាតិតែប៉ុណ្ណោះ ពោលគឺចេញច្រកណា ត្រូវចូលមកវិញតាមច្រកនោះ។

ចំពោះព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនងទៅកាន់មន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក តាមរយៈលេខទូរស័ព្ទ ដូចខាងក្រោម។ ០២ ៩៥៧-៥៨៥១/០៩២ ៨០៥ ០៥៦១/០៩៤ ០៩២ ៥៩០៥/០៨៦ ៧៩៩ ៩៩៥៧និង០៦៤ ៧៥៤ ៧៤០២។

website_news/2018300303.txt · Last modified: 2018/03/30 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki