website_news:2018300304

ឃាត់ខ្លួនជនសង្ស័យ២នាក់ តាមពាក្សបណ្តឹង ម្តាយជនរងគ្រោះ ករណីបង្ខាំង ក្មេងស្រី

https://www.dap-news.com/kh/ សុក្រ, ៣០ មិនា ២០១៨ 09:29 ដោយ: ជ័យសំរ៉ុង ID:112

កំពង់ស្ពឺ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាន នគរបាលស្រុក ឧដ្តុង្គ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី តាមពាក្សបណ្តឹងរបស់ម្តាយជនរងគ្រោះករណីបង្ខាំងក្មេងស្រី។ លោកស៊ិន សាផេន ប្រធានការិយាល័យជួញដូរមនុស្ស និងអនិតិជន ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រោយពៅទទួលពាក្សបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធនិងករណីជួញ ដូរមនុស្សលោកបានបញ្ជាឲ្យកម្លាំង ជំនាញឃាត់ខ្លួនជាក់ស្តែង ជនបង្កប្រុសស្រី២នាក់ ឈ្មោះតូ លីមស្រេង ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិសួសនៃ ឃុំជើងរាស់ ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ និងឈ្មោះភឿង រក្សា ភេទស្រីអាយុ១៩ឆ្នាំនៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញផ្នែកយុត្តិធម៍ ធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី ៕

website_news/2018300304.txt · Last modified: 2018/03/30 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki