website_news:2018300307

សិង្ហបុរីលុបចោលលិខិត អនុញ្ញាត ការងារទាំងអស់ សម្រាប់ពលករកូរ៉េខាងជើង

https://www.dap-news.com/kh/ ព្រហស្បតិ៍, ២៩ មិនា ២០១៨ 08:16 ប្រែសម្រួល: ប៉ាង កុង ID:115

បរទេស៖ របាយការណ៍ទណ្ឌកម្ម អង្គការសហប្រជា ជាតិថ្មីមួយបង្ហាញថា ប្រទេសសិង្ហបុរី នាពេលថ្មីៗនេះ បានលុបចោល លិខិតអនុញ្ញាតិ ការងារសម្រាប់ពលករកូរ៉េខាងជើង ទាំងអស់នៅតាមព្រំដែន របស់ខ្លួន ដោយអនុលោមទៅតាម សេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ នៅក្នុងរបាយការណ៍អនុវត្តមួយ ដែលប្រគល់ឲ្យកាលពីសប្ដាហ៍មុន រដ្ឋាភិបាលប្រទេសសិង្ហបុរីបានធ្វើការ បញ្ជាក់ថា នៅពេល បច្ចុប្បន្ននេះ គ្មានជនជាតិកូរ៉េខាងជើង មានលិខិតអនុញ្ញាតការងារ នៅប្រទេសសិង្ហបុរីទេ ព្រោះលិខិតការងារត្រូវបានលុបចោល សម្រាប់ជនជាតិ កូរ៉េខាងជើងទាំងអស់ ហើយរដ្ឋាភិបាលនឹងមិនប្រគល់ ឲ្យនូវលិខិតការងារថ្មីទៀតឡើយ ចំណែកជនជាតិ កូរ៉េខាងជើង ដែលមកប្រទេសសិង្ហបុរី ដោយគ្មានទិដ្ឋាការ នឹងត្រូវបដិសេធមិនឲ្យចូល ជាដាក់ខាត។

គួរបញ្ជាក់ថា យោងតាមក្រុមសិទ្ធិ មនុស្សផ្សេងៗ បានឲ្យដឹងថា ជនជាតិកូរ៉េខាងជើងប្រមាណ៦៥.០០០នាក់ កំពុងធ្វើការក្នុងប្រទេស ចំនួន៤០ប្រទេស នៅទូទាំងអឺរ៉ុបខាងកើត និងតំបន់អាស៊ី ក្នុងឆ្នាំ២០១៥ ហើយតាមការប៉ាន់ស្មាន ពួកគេទទួលបានប្រាក់ចន្លោះពី២០០ ទៅ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់របបផ្តាច់ការព្យុងយ៉ាង៕

website_news/2018300307.txt · Last modified: 2018/03/30 15:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki