website_news:2018300308

កម្មករមីយ៉ាន់ម៉ា២១នាក់ឆេះស្លាប់ក្នុងរថយន្តក្រុងនៅថៃ

http://www.rasmeinews.com/ March 30, 2018, 8:03 AM

រថយន្តក្រុងមួយដែលដឹកកម្មករមីយ៉ាន់ម៉ាមកពីកន្លែងចុះឈ្មោះសុំធ្វើការបានឆេះនៅក្នុងខេត្តតាកកាលពីព្រឹកថ្ងៃសុក្រទី៣០មីនាដោយសម្លាប់អ្នកដំណើរ២១នាក់។ អ្នកដំណើរ២៧នាក់ទៀត រួមទាំងអ្នកបើកនិងប្រពន្ធគាត់បានគេផុតពីអណ្តាតភ្លើង តែរងរបួសនិងត្រូវបាននាំទៅកាន់មន្ទីរពេទ្យ។ របាយការណ៍មកពីខេត្តតាកបាននិយាយថា រថយន្តដែលឆេះបានដឹកកម្មករមីយ៉ាន់ម៉ាប្រមាណ៥០នាក់មកពីខេត្តមេសុត ទៅកាន់តំបន់ស្សាហកម្មមួយក្នុងខេត្តផាធូម ថានី បន្ទាប់ពីពួកគេបានបញ្ចប់ការចុះបញ្ជីសុំលិខិតការងារ។

ជនចំណាកស្រុកទាំងនេះស្ថិតចំណោមមនុស្សរាប់សែននាក់ដែលបានទៅចុះឈ្មោះសុំធ្វើការងារនៅថៃខណៈកាលបរិច្ឆេទឈប់ទទួលការចុះឈ្មោះចូលដល់ទីបញ្ចប់។ គ្រោះថ្នាក់បានកើតឡើងនៅផ្លូវHighway 12ក្នុងឃុំ មេថរ នៅម៉ោងប្រមាន១រំលងអធ្រាត។ របាយការណ៍ដំបូងបាននិយាយថា ម៉ាស៊ីនឡានបានឆេះនិងបានរាលដាលយ៉ាងលឿនទៅតួរថយន្តទាំងមូល តែបើតាមអ្នកនៅមានជីវិតនិយាយថា ភ្លើងបានចាប់ផ្តើមនៅកណ្តាលរថយន្ត ហើយរាលដាលលឿន ដោយធ្វើអោយជាប់មនុស្សនៅពាក់កណ្តាលទៅក្រោយ។ បើតាមប៉ូលិស អគ្គិភ័យនេះមានសភាពខ្លាំងរហូតដល់សាកសព្វខ្លះទាមទារអ្នកជំនាញមកពិនិតដើម្បីកំណត់អត្តសញ្ញាណ ឬភេទ៕ដោយ៖វាសនា

website_news/2018300308.txt · Last modified: 2018/03/30 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki