website_news:2018300802

ថៃ មានវគ្គបណ្ដុះបណ្ដាលអាពាហ៍ពិពាហ៍ សម្រាប់ស្ដ្រីប្រាថ្នារៀបការបុរសបរទេស

https://www.postkhmer.com/ Publication date 29 August 2018 | 16:09 ICT

ក្រុងបាងកក : ស្ថិតក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍសង្គម និងសន្ដិសុខមនុស្សជាតិថៃ គ្លីនិកមួយឈ្មោះ «កូនប្រសារស្រីថៃ កូនប្រសារប្រុសបារាំង» បើកសម្ពោធកាលពីថ្ងៃរសៀលពុធ នៅមណ្ឌលថែទាំសុខភាពស្ដ្រីក្នុងស្រុកមួយ។ តើនៅទីណា? ខុន ខែន ជាទីក្រុងធំមួយនៅភាគឦសាន្ដ។ តំបន់នេះជាប់កំណត់ត្រាខ្ពស់បំផុតចំពោះអាពាហ៍ពិពាហ៍ថៃ-បារាំង ក្នុងប្រទេសថៃ ដោយស្ដ្រីប្រមាណ ៨ ពាន់នាក់ក្នុងភាគឦសាន្ដបានរៀបការជាមួយបរទេស។ ពេលនេះ និយាយពីគ្លីនិកឈ្មោះចម្លែកនេះ ខណៈវាស្ដាប់ទៅទំនងជា «សាលាភរិយាថៃ» តាមពិតមិនមែនទេ។ គ្លីនិកនេះនឹងជួយអប់រំដល់ស្ដ្រីថៃអំពីសិទ្ធិស្របច្បាប់ ពេលពួកគេផ្លាស់ទៅរស់នៅជាមួយប្ដីបរទេស ព្រមទាំងវិធីចុះសម្រុងនឹងវប្បធម៌ថ្មី។ នេះបើយោងតាម Matichon។

រដ្ឋមន្ដ្រីអភិវឌ្ឍសង្គម លោកអគ្គស្នងការ អាណាន់តាផន កាន់ចាណារ៉ាត់ បាននិយាយថា គ្លីនីកនេះក៏បនាក្លាយជាមជ្ឈមណ្ឌលជួយដល់ស្ដ្រីថៃរស់នៅបរទេស ដែលព្យាយាមស្វែងរកសេវាកម្មសង្គ្រោះអំពីការរំលោភបំពាន ខណៈវាក៏សហការជាមួយស្ថានទូតថៃនៅជុំវិញពិភពលោកផងដែរ។

ស្របពេលនេះ នាយកដ្ឋានកិច្ចការនារី និងអភិរក្សគ្រួសារ អគ្គនាយក ឡែតផានយ៉ា ប៊ូរ៉ាណាបានឌិត បាននិយាយថា ពួកគេជ្រើសភាគឦសាន្ដជាគោលដៅទីតាំងគ្លីនិកមិនមែនដោយសារតែវាមានចំនួនអាពាហ៍ពិពាហ៍ ថៃ-បារាំង ច្រើននោះទេ តែក៏ជួយដល់គ្រួសារក្រីក្រនៅទីនោះ ដែលតែងតែជំរុញកូនស្រីឲ្យរៀបការជាមួយជនបរទេសឲ្យចេះស្វែងរកពន្លឺជិវិតថ្មី។ ឡែតផានយ៉ា បានបន្ដថា ប៉ុន្ដែ ស្ដ្រីថៃភាគច្រើនរមែងដើរដល់ផ្លូវអស់សង្ឃឹម ដោយខ្លះថែមទាំងរងនូវការបំពានផ្លូវកាយ ឬជួញដូរថែមទៀត។ ការផ្ដល់ព័ត៌មានអំពីស្ដ្រីថៃទទួលរងនូវវិបត្ដិរស់នៅជាមួយជនបរទេស អាចចូលទៅកាន់គេហទំព័រ www.yingthai.net៕ HR ប្រភព Coconuts Bangkok

website_news/2018300802.txt · Last modified: 2018/08/30 11:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki