website_news:2018301002

តើអ្វីដែលពលករខ្មែរត្រូវទទួលបាននៅពេលដែលចប់អាណត្តិហើយត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត?

http://www.rasmeinews.com/ October 29, 2018, 3:57 PM ដោយ៖រ៉ាម៉ន

ភ្នំពេញ៖ តើអ្វីដែលពលករត្រូវទទួលបាននៅពេលដែលចប់អាណត្តិ ហើយត្រឡប់ទៅវិញដោយស្ម័គ្រចិត្ត (Happy Return)? ទាំងនេះមាននៅក្នុងបទបង្ហាញរបស់មជ្ឍមណ្ឌលអភីវឌ្ឍន៏ធនធានមនុស្ស (HRD)។ជាក់ស្ដែងកាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែតុលា នេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសប្រចាំទីក្រុងអ៊ីនឆន់ ដើម្បីផ្តល់សេវាកម្មពន្យា សុពលភាពលិខិតឆ្លងដែនជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងប្រកបការងារ រស់នៅ និងសិក្សានៅប្រទេសកូរ៉េ។ ពិធីនេះដោយមានការអញ្ជើញចូមរួមពីលោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េ។ ក្នុងកម្មវិនេះក៏មានធ្វើបទបង្ហាញពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ជូនដល់ពលករពីអត្ថប្រយោជន៍ដែលពួកគាត់ត្រូវទទួលបានក្នុងអំឡុងធ្វើការ និងក្រោយពេលពួកគាត់ចប់អាណត្តិហើយត្រឡប់ទៅប្រទេសខ្មែរវិញដោយស្ម័គ្រចិត្តដោយ(មិនបន្តធ្វើជាពលករខុសច្បាប់)។

ក្នុងពិធីនោះដែរ លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េបានសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ជាអនុសាសន៍ ការលើកទឹកចិត្ត តស៊ូអត់ធ្មត់នឹងការងារ ក៏ដូចជាត្រូវថែរក្សាសុខភាព និងសន្សំលុយកាក់ឱ្យបានគង់វង្ស។ស្ថានទូតក៏បើកឱ្យមានជាវេទិកាសាធារណៈ (ពលករលើកឡើងជាសំណួរ ចម្ងល់ ឬបញ្ហាប្រឈមផ្សេងៗ រីឯមន្ត្រីជំនាញរបស់ស្ថានទូតជាអ្នកឆ្លើយ និងដោះស្រាយចម្ងល់) ផងដែរ៕

website_news/2018301002.txt · Last modified: 2018/10/30 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki