website_news:2018301004

ឃាត់ខ្លួនចំនួន៤នាក់ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅក្នុងទឹកដីថៃ

http://www.rasmeinews.com/ October 29, 2018, 8:26 AM

ដោយបាយ័ន/បាត់ដំបងៈ ប្រជាពលរដ្ឋចំនួន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨២៣បានឃាត់ខ្លួនបន្ទាប់ពីប្រជាពលរដ្ឋទាំង៤នាក់បម្រុងនាំគ្នាដើរចូលឆ្លងដែនខុសច្បាប់ទៅទឹកដីថៃ។ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងស្ថិតនៅប៉ុស្ដិ៍នគរបាលច្រកតំ៤០០ក្នុងភូមិសាស្ត្រ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងកាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ។ សមត្ថកិច្ចប្រចាំច្រកតំបន់៤០០បានបញ្ជាក់ថា កម្លាំងបានដើរល្បាតក៏ជួបប្រជាពលរដ្ឋចំនួន៤នាក់ដើរបម្រុងឆ្លងដែនខុសច្បាប់ក៏បានឃាត់ខ្លួនយកមកប៉ុស្ដិ៍ដើម្បីសាកសួរនិងធ្វើកំណត់ហេតុ។ សមត្ថកិច្ចបានបន្តថា ប្រជាពលរដ្ឋទាំង០៤ដែលត្រូវបានឃាត់ខ្លួនគឺមានទី១-ឈ្មោះ ម៉ៅ សុលី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ នៅភូមិអូរច្រាបឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ទី២-ឈ្មោះ ឯក លួន ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅនៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ ទី៣-ឈ្មោះ អ៊ិន ភី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ និងទី៤-ឈ្មោះ យាន វុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្រោយពីឃាត់ខ្លួននិងធ្វើកំណត់ហេតុសាកសួររួច ប្រជាពលរដ្ឋទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រចាំច្រក បានធ្វើការអប់រំណែនាំមិនអោយធ្វើការឆ្លងដែនខុសច្បាប់។ដូច្នេះហើយបានឱ្យធ្វើកិច្ចសន្យាបញ្ឈប់និងបញ្ជូនទៅទីលំនៅស្ថានវិញ៕S/

website_news/2018301004.txt · Last modified: 2018/10/30 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki