website_news:2018301005

ពលរដ្ឋរិះគន់លោកឧត្ដមសេនីយ៍ទោ ប៉ែន វយ មេបញ្ជាការកងពលតូចលេខ៤២ ថានៅពីក្រោយមេឈ្មូញឈើប្រណិតឆ្លងដែនឈ្មោះ ឈឿងស័ក្ក និងឈ្មោះ ដុះ

http://chnchannel.com/chnnewws/ ថ្ងៃទី 29 ខែ តុលា ឆ្នាំ 2018

ឧត្ដរមានជ័យ៖ មេឈ្មូញឈើប្រណិតឆ្លងដែនផ្ដាច់មុខឈ្មោះ ឈឿង ស័ក្ក និងឈ្មោះ ដុះ ជានាទាហ៊ាននៅកងពលតូចលេខ៤២ និងអាងខ្នងលោកឧត្ដមសេនីយ៍ទោ ប៉ែន វយ នៅពីក្រោយខ្នងចឹងសោះ បានពលករខ្មែររងគ្រោះដោយសារអាជ្ញាធរថៃចាប់ខ្លួន មិនស្រាកស្រាន។

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ មានសេចក្ដីរាយការណ៍មកថា មេឈ្មូញឈើប្រណិតឆ្លងដែនផ្ដាច់មុខនៅតំបន់ទឹសទី៣ ឈ្មោះ ឈឿង ស័ក្ក និងឈ្មោះ ដុះ ជានាយទាហ៊ាននៅកងពលតូចលេខ៤២ របស់លោកឧត្ដមសេនីយ៍ទោ ប៉ែន វយ ។ ដោយមានការសង្ស័យថា មេបញ្ជាការកងពលតូចលេខ៤២ រូបនេះ ជាអ្នកនៅពីក្រោយខ្នងមេឈ្មូញ ឈើប្រណិតផ្ដាច់មុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ទាំងពីរនាក់ខាងលើនេះ។ ព្រោះមេឈ្មួញល្បីឈ្មោះ ទាំងពីនាក់ខាងលើ ឈ្មោះ ឈឿង ស័ក្ក និងឈ្មោះ ដុះ បានប្រព្រឹត្តបទល្មើសឈើឆ្លងដែនជាច្រើនឆ្នាំមកហើយ និងឈរជើងបាន នៅតំបន់ទឹសទី៣ នេះក៏ដោយសារតែការឃុបឃិតការបណ្ដែតបណ្ដោយ និងនៅពីក្រោយខ្នង ជាលោកឧត្ដមសេនីយ៍ទោ ប៉ែន វយ ក្នុងនាមជាមេកើយ និងកូនចៅខ្លួន ដែលជាមូលហេតុធំបំផុតនៅពីក្រោយនៃការចាប់ខ្លួនពលករខ្មែរពីសំណាក់យោធាថៃ អត់ស្រាកស្រាន ដែលមិនអាចលុបបំបាត់បាន។

មានសេចក្ដីរាយការណ៍ ពីសង្កាត់អូស្មាច់ក្រុងសំរោងមកថា ឈ្មោះ ដុះ បានគាងគរពលករឆ្លងដែនកាប់ឈើស្រុកថៃ ចំណុចបង្គោលសីម៉ាលេខ១៣ រីឯឈ្មោះ ឈឿងស័ក្ក បានធ្វើសកម្មភាពដាក់ពលករឆ្លងដែន នៅចំណុចភ្នំបាក់ និងបានប្រម៉ូលទិញឈើប្រណិត ប្រភេទឈើធ្នង់ ឈើនាងនួន និងឈើក្រញូង នៅតំបន់ទឹសទី៣ទាំងមូល យ៉ាងអនាធិបតេយ្យ ដោយអាងអំណាចយោធា និងមានមេកើយនៅពីក្រោយខ្នងជួយជ្រោមជ្រែង ដើម្បីឱ្យសកម្មភាពបទល្មើសមេឈ្មួញទាំងពីខាងលើប្រកបទៅយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចខេត្តឧត្ដរមានជ័យណាម្នាក់ ហ៊ានប៉ះពាល់បានឡើយ។

លោកឧត្ដមសេនីយ៍ទោ ប៉ែន វយ មេបញ្ជាការកងពលតូចលេខ៤២ បានឱ្យដឹងតាមទូស័ព្ទថានៅថ្ងៃទី២៩ ខែតុលានេះថា ចំពោះសកម្មភាពប្រព្រឹត្តបទល្មើសឈើប្រណិតឆ្លងដែនមន្រ្ដីយោធារបស់លោក លោកឈ្មោះ ឈឿង ស័ក្ក និងឈ្មោះ ដុះ ជាច្រើនឆ្នាំមកនេះ លោកពិតជាដឹង លោកឧត្ដមសេនីយ៍ទោ ប៉ែន វយ បានបញ្ជាក់ថា បើឃើញវាប្រព្រឹត្តមិច ក៏មិនសហការជាមួយសមត្ថកិច្ចអាជ្ញាធរចាប់ទៅ ហើយឱ្យដឹងថាម៉ាស្រុកខ្មែរមានតែពីនាក់នឹងទេ បើមានតែពួកវាពីរនាក់នឹងទេចាប់វាទៅ។BRT

website_news/2018301005.txt · Last modified: 2018/10/30 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki