website_news:2018301006

កូនត្រូវគេលួចចាប់យកបាត់ ៣ឆ្នាំក្រោយជួបក្មេងសុំទានស្រែកហៅថាម៉ែ ម៉ែ តែនាងមិនទទួលស្គាល់ ចុងក្រោយព្រោះ…!

http://www.cen.com.kh/archives/ October 30, 2018

ម្តាយលើលោកនេះ តែងទុកកូនជាក្តីសង្ឃឹង ជាគោលដៅនៃជីវិត ។ នារីចិនម្នាក់ឈ្មោះ DIEM ក្រោយពេលរៀបការក៏បង្កើតបានកូនប្រុសម្នាក់ ។ គ្រួសារតូចរបស់នាងពិតជាសុភមង្គលណាស់ ប៉ុន្តែឆាកជីវិតពិតជាពុំខ្វះរឿងស្មានពុំដល់ទេ ។ ពេលកូនប្រុសអាយុបាន ៦ឆ្នាំ ថ្ងៃមួយពួកគេ នាំគ្នាដើរលេង ក៏ស្រាប់តែកូនប្រុសសម្លាញ់ត្រូវគេលួចចាប់យកទៅបាត់ ។ ពួកគេពិតជារន្ធត់ចិត្ត ដើររកសព្វកន្លែង តែពុំឃើញសោះ ។ ៣ឆ្នាំកន្លងផុត ថ្ងៃមួយនាង DIEM កំពុងដើរតាមផ្លូវក៏ឮស្នូរហៅថា “ម៉ែៗ” ។ នាងងាកមកក្រោយ ក៏ឃើញក្មេងសុំទានម្នាក់ ស្លៀកពាក់រយ៉េរយ៉ៃ ខ្លួនប្រាណប្រឡាក់ប្រឡូសសុទ្ធតែដី ហើយស្រែកហៅ… ម៉ែៗ មិនដាច់ពីមាត់ ។ ៣ឆ្នាំហើយមែន តែនាងដឹងច្បាស់ថា វាគឺជាកូនរបស់នាង ប៉ុន្តែ… ។ នាងសម្រេចចិត្តឆ្លើយតបយ៉ាងខ្លី ៖ “យី! មកពីណាហ្នឹង ខ្ញុំពុំមែនជាម្តាយរបស់ឯងទេ!” ហើយក៏ដើរចេញយ៉ាងលឿន ។ ឃើញបែបនេះ ក្មេងសុំទានរូបនោះ ស្រែកយំយ៉ាងខ្លាំងៗថា ៖ ម៉ែ ! ហេតុអ្វីម៉ែមិនស្គាល់កូនអីចឹង! ម៉ែ ម៉ែ… ។

១០ថ្ងៃក្រោយ ប៉ូលិសក្រសោបបានក្រុមជួញដូរក្មេង១ក្រុមធំ ហើយរំដោះបានក្មេងៗជាច្រើន ដែលត្រូវពួកវាចាប់មកឲ្យដើរសុំទានចិញ្ចឹមក្រុមវា ។ ក្នុងនោះក៏មានកូនាង DIEM ផងដែរ ។ ពេលនោះឯងទើបរឿងពិតត្រូវបានទម្លាយចេញគឺនាង DIEM ពិតជាដឹងថា ក្មេងថ្ងៃនោះជាកូនរបស់នាង តែនាងសម្រេចចិត្តសងសឹកពួកឧក្រិដ្ឋជនដែលពុំមែនធ្វើបាបតែកូននាងម្នាក់នោះទេ ។ មានម្តាយ ឪពុកច្រើននាក់ទៀត ក៏រងការឈឺចាប់ដូចនាងដែរ ។ ដូច្នេះនាងសម្រេចចិត្តធ្វើមិនស្គាល់ តែនាងបានរត់ទៅរាយការណ៍ឲ្យប៉ូលិសរឿងរ៉ាវនេះក៏ដូចជាឃ្លាំមើលការពារកូននាង ។ ពិតណាស់! នាងជាម្តាយអស្ចារ្យ ហើយពុំសម្រាប់តែកូនខ្លួនប៉ុណ្ណោះទេ ។ ការឈឺចាប់របស់នាងប្រាកដជាធំធេងណាស់ ទើបនាងមានគោលគំនិតចែករំលែកសម្រាលទុក្ខរបស់ម្តាយដទៃទៀតដូចជារូបនាង ។ គួរឲ្យសរសើរ មែន! បើអ្នកវិញ អ្នកនឹងធ្វើបែបណា៎? ចន្ទ្រា

website_news/2018301006.txt · Last modified: 2018/10/31 15:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki