website_news:2018310501

ក្រសួង ប្រាប់កម្មករការងារផ្ទះឲ្យធ្វើកិច្ចសន្យាដោយបំពេញលក្ខខណ្ឌ១១ចំណុច

http://kleykley.sabay.com.kh/ ម៉ោង 11:39

យោងតាមសេចក្ដីប្រកាស ស្ដីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះ ចុះហត្ថលេខាថ្ងៃទី២៩ឧសភាឆ្នាំ២០១៨ ដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីលក្ខខណ្ឌ១១ចំណុច សម្រាប់កិច្ចសន្យាជាលាយលក្ខណ៍អក្សររវាងកម្មករការងារផ្ទះ និងនិយោជក។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

១- ឈ្មោះ និងអាសយដ្ឋាន របស់និយោជក និងកម្មករការងារផ្ទះ

២- អាសយដ្ឋាននៃកន្លែងធ្វើការងារ

៣- កាលបរិច្ឆេទចាប់ផ្ដើម

៤- ប្រភេទការងារដែលត្រូវបំពេញ

៥- ប្រាក់ឈ្នួល របៀបគិតប្រាក់ឈ្នួល និងការកំណត់អំពីការបើកប្រាក់ឈ្នួល

៦- ម៉ោងធ្វើការធម្មតា

៧- ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល និងការឈប់សម្រាកប្រចាំថ្ងៃ និងប្រចាំសប្ដាហ៍

៨- ការផ្ដល់អាហារ និងកន្លែងស្នាក់នៅ (បើមាន)

៩- រយៈពេលនៃការសាកល្បងការងារ មិនលើសពីមួយខែ (បើមាន)

១០- លក្ខខណ្ឌសម្រាប់ការរៀបចំឲ្យកម្មករការងារផ្ទះត្រឡប់ទៅស្រុក (ផ្ទះ) (បើមាន)

១១- លក្ខខណ្ឌដែលពាក់ព័ន្ធជាមួយនឹងការបញ្ចប់កិច្ចសន្យាការងារ ដូចជារយៈពេលនៃការជូនដំណឹងជាមុន ដោយកម្មករការងារផ្ទះ ឬ និយោជក (បើមាន)។

សេចក្ដីប្រកាសខាងលើឲ្យដឹងដែរថា កម្មករការងារផ្ទះត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ចំណែកក្មេងអាយុចាប់ពី១៥ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អាចធ្វើការងារផ្ទះណាដែលស្រាលៗ មិនមានលក្ខណៈងាយបង្កគ្រោះថ្នាក់ ឬប៉ះពាល់សុខភាព។ ប្រភពដដែលបន្តថា ក្នុងករណីមានវិវាទ មិនអាចដោះស្រាយបាន ភាគីណាមួយនៃវិវាទអាចប្ដឹងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះអ្នកនៅរាជធានីភ្នំពេញ និងទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះអ្នកនៅតាមបណ្ដាខេត្ត។

website_news/2018310501.txt · Last modified: 2018/05/31 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki