website_news:2018310503

បុរសវ័យចំណាស់ម្នាក់ ចូលទៅកាប់ឈើក្រញូង ក្នុងទឹកដីថៃ ត្រូវទាហានថៃបាញ់ស្លាប់

https://www.dap-news.com/kh/ ថ្ងៃពុធ, ៣០ ឧសភា ២០១៨ 10:11 ដោយ: ដើមអម្ពិល ID:117

ពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត គួរឲ្យអាណោចអាធម ដោយសារទាហានថៃបាញ់ ខណៈជនរងគ្រោះ ជាជនជាតិខ្មែរម្នាក់នោះ ចូលឆ្លងដែនទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើក្រញូង កាលពីវេលាម៉ោង១៦ និង១៥នាទីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៨ស្ថិតនៅចំនុចព្រំប្រទល់ ខេត្តត្រាតនៃប្រទេសថៃ ព្រំប្រទល់ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ។

អធិការនគរបាលស្រុកវាលវែង លោកវរសេនីយ៍ទោធាង ឡេង បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរសព្ទនៅព្រឹកថ្ងៃទី ៣០ ខែ ឩសភានេះថា សពជនរងគ្រោះឈ្មោះសុះ សុខ ភេទប្រុសអាយុ ៥២ ឆ្នាំជនជាតិខ្មែររស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។លោកអធិការដដែល ក៍បានឲ្យដឹងទៀត រហូតមកដល់ថ្ងៃនេះសពជន រងគ្រោះត្រូវបានក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរបស់ខ្លួន ៕

website_news/2018310503.txt · Last modified: 2018/05/31 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki