website_news:2018310507

អាជ្ញាធរថៃ បញ្ជូនពលករខ្មែរ១០នាក់ មកស្រុកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម

http://cambodiapolice.com/ 10:41 am 31 ឧសភា 2018

កោះកុង ៖ ប្រជាពលរដ្ឋខ្មែរចំនួន១០នាក់ លួចឆ្លងដែនខុសច្បាប់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។ តាមការសាកសួររបស់កម្លាំងសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមគាត់ត្រូវបានអាជ្ញាធរថៃ ឃុំអស់រយៈពេលជិត១ឆ្នាំ នៅខេត្តត្រាត ដោយចោទថា នេសាទទឹករាក់ ក្នុងតំបន់ហាមឃាត់។ ចំពោះពលករទាំងអស់ មានស្រុកកំណើតនៅខេត្កកំពង់ចាម។ បច្ចុបន្ន កម្លាំងប៉ុស្តិ៍ច្រកទ្វារ បានអប់រំណែរនាំ និងរកមធ្យោបាយសម្រួលដល់ការធ្វើដំណើរ ដល់ពលករ ត្រលប់ទៅស្រុកកំណើតវិញ ៕

website_news/2018310507.txt · Last modified: 2018/05/31 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki