website_news:2018310701

ពលករខ្មែរម្នាក់ត្រូវជនមិនស្គាល់មុខចាក់សម្លាប់នៅប្រទេសថៃ

http://ppd-news.net/ July 30, 2018 admin

ខេត្តបន្ទាយមានជ័យ ៖ បុរសជាពលករខ្មែរម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណចាក់សម្លាប់យ៉ាងព្រៃផ្សៃស្កាប់យ៉ាងអណោចអធម៌នៅប្រទេសថៃនៅវេលាម៉ោង១២យប់ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណការដ្ឋានសំណង់មួយកន្លែង ត្រង់ចំណុច់ផ្លូវរោងចក្រផលិតប្រហិតណងប៉ម ស្ថិតនៅភូមិ៨ សង្កាត់ថាផា ស្រុកបានប៉ូង ខេត្តរ៉ាតបុរី ។

សមត្ថកិច្ចរបស់ថៃបានប្រាប់សមត្ថមិច្ចខ្មែរថាជនរងគ្រោះមាន ឈ្មោះ ណាក់ អាយុ២៩ឆ្នាំជាពលកររស់នៅក្នុងបន្ទប់ស្នាក់នៅក្នុងបរិវេណការដ្ឋានសំណង់មួយកន្លែង ត្រង់ចំណុច់ផ្លូវរោងចក្រផលិតប្រហិតណងប៉ម ស្ថិតនៅមូ8 សង្កាត់ថាផា ស្រុកបានប៉ូង ខេត្តរ៉ាតបុរី ។ សមត្ថកិច្ចរបស់ថៃបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីកើតហេតុហើយជនសង្ស័យបានរត់គេចបាត់តម្រួតថៃកំពង់ស្វែងរកតាមចាប់យកមកផ្តន្ទាទោសហើយ។ សពជនរងគ្រោះត្រូវបានអាជ្ញាធរថៃបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យដើម្បីធ្វើការកោសល្យវិច័យតាមនីតិវិធីច្បាប់ហើយបានធ្វើការទំនាក់ទំនងអគ្គកុងសុលខ្មែរប្រចាំនៅស្រុកថៃដើម្បីធ្វើការទំនាក់ទំនងយកសពមកស្រុកកំណើតវិញ និងចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

website_news/2018310701.txt · Last modified: 2018/08/01 10:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki